Connect with us

ព័ត៌មានជាតិ

បន្ទាន់​ រសៀលនេះ កម្ពុជារកឃើញលើក​ដំបូង អ្នក​ឆ្លង​កូវីដ១៩​បំប្លែងខ្លួន ​លើ​អ្នក​ដំណើរ ០៣ នាក់

បានផុស

នៅ

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបន្ទាន់មួយ បន្ទាប់​ពី​រកឃើញករណីមេរោគ កូវីដ១៩ បំប្លែងខ្លួន នៅលើអ្នក​ដំណើរ ០៣ នាក់នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

អត្តសញ្ញាណអ្នកដំណើរទាំង ០៣ នាក់ ដែល​ប្រកាស​ឆ្លង​កូវីដ​បំប្លែងខ្លួន​មាន​

១. បុរសជនជាតិឥណ្ឌា អាយុ ២៨ ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌាបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១។

២. ស្ត្រីជនជាតិឥណ្ឌា អាយុ ២៣ ឆ្នាំមានអាស័យដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌាបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១។

៣. ស្ត្រីជនជាតិចិនអាយុ ២៦ ឆ្នាំ មានអាសយ័ដ្ឋាននៅសណ្ឋាគារសុខា ជាអ្នកដំណើរ​មកពី​ប្រទេសចិន ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១។

បច្ចុប្បន្នអ្នកជំងឺទាំង ៣ ត្រូវបានដាក់ឲ្យព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញរួចហើយ។

ក្រសួងសុខាភិបាល​បាន​ចេញ​អំពាវនាវ​ជា​ថ្មីដល់​ពលរដ្ឋ​ទាំង​អស់ ចូល​រួម​​អនុវត្ត​វិធានការការពារ កុំប្រមាថ និង​ត្រូវ​​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត។

ការ​ប្រកាស​អំពាវនាវ​ជ​ាថ្មី​នេះ​ ក្រោយ​សង្កេត​ឃើញ​ពលរដ្ឋ​ទូទៅ​ហាក់ភ្លេច​ខ្លួន បន្ត​ការ​ជួបជុំ​​ក្នុង​ពិធី​ជប់លៀង អាពាហ៍ពិពាហ៍ ពិធី​បុណ្យទាន​ផ្សេងៗ ដោយ​មិន​បាន​អនុវត្ត​វិធានការការពារ​តាម​ការ​ណែនាំ។

ក្រសួង​ក្រើន​រំលឹកថា ជំងឺកូវីដ ១៩ បំប្លែង​ខ្លួ​នេះ​មានការ​ឆ្លង​លឿន និង​លក្ខណៈ​ធ្ងន់ធ្ងរ និង​កំពុង​រាតត្បាត​ពេញ​ពិភពលោក។ ការ​មើល​ស្រាល​លើ​លទ្ធភាព​ចម្លង​រហ័ស និង​ភាព​សាហាវធ្ងន់ធ្ងរ​ អាច​បង្កើ​ហានិភ័យធ្ងន់ធ្ងរ បើ​មាន​ធ្វេស​ប្រហែស។

ក្រសួង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់ ត្រូវ​អនុវត្ត បី កុំ និង បី​ការពារ ចៀសវាង​ការ​កើត​មានភាពធ្ងន់ធ្ងរ​ដែល​កើតមាន​ឡើង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ វិនាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Sokha Hotels

ព័ត៌មានពេញនិយម