Connect with us

ព័ត៌មានជាតិ

ស្គាល់​​អត្តសញ្ញា​​អ្នក​ឆ្លង​កូវីដ​បំប្លែង​ខ្លួន​ថ្មី ទាំង ០៣ នា់ក់

បានផុស

នៅ

ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបន្ទាន់មួយ បន្ទាប់​ពី​រកឃើញ ករណីមេរោគ កូវីដ១៩ បំប្លែង​ខ្លួន នៅលើអ្នក​ដំណើរជនបរទេសចំនួន ៣  ដែលបានធ្វើដំណើរមកដល់ប្រទេស​កម្ពុជា​តាំង​​​​​ពីថ្ងៃទី ៣ ដើមខែកុម្ភៈ នេះ។ ជនបរទេសទាំង ៣ មានជនជាតិឥណ្ឌា ២ នាក់ និងជនជាតិ​ចិន​ម្នាក់។

១. បុរសជនជាតិឥណ្ឌា អាយុ ២៨ ឆ្នាំ មានអាស័យដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកដំណើរ មកពី ប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១។

២. ស្ត្រីជនជាតិឥណ្ឌា អាយុ ២៣ ឆ្នាំមានអាស័យដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកដំណើរ មកពី ប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១។

៣. ស្ត្រីជនជាតិចិនអាយុ ២៦ ឆ្នាំ មានអាសយ័ដ្ឋាននៅសណ្ឋាគារសុខា ជាអ្នកដំណើរ​មកពី​ប្រទេសចិន ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១។

បច្ចុប្បន្នអ្នកជំងឺទាំង ៣ ត្រូវបានដាក់ឲ្យព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញរួចហើយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានីកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាព និងរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម