Connect with us

ព័ត៌មានជាតិ

មហាវិថី​ថ្មី​ទទឹង​៣០​ម៉ែត្រ បណ្តោយ​ផ្លូវ​ជិត​៦​គីឡូម៉ែត្រ ចាប់​ពី​ផ្លូវ​១០០៣ ដល់​មហាវិថី ឈ្នះ ឈ្នះ ស្ថាបនា​សម្រេច​បាន​ប្រមាណ​៧០​ទៅ​៨០​ភាគរយ​ហើយ

បានផុស

នៅ

​ភ្នំពេញ​ ៖ ការដ្ឋាន​ស្ថាបនា​មហាវិថី​ថ្មី​មួយ​ខ្សែ​ដែល​មាន​ទទឹង​៣០​ម៉ែត្រ និង​បណ្តោយ​ផ្លូវ​ជិត​៦​គីឡូម៉ែត្រ មាន​សួនច្បារ​កណ្តាល ចាប់ពី​ផ្លូវ​លេខ​១០០៣ (​ផ្លូវបត់​ចូល​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ )​ស្រប​ប្រឡាយ​មេ​ខាងជើង​រាជធានី​ភ្នំពេញ រហូតដល់​មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ ស្ថាបនា​សម្រេចបាន​ប្រមាណ​៧០​ទៅ​៨០​ភាគរយ​ហើយ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​ឃួ​ង ស្រេង ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខណៈ​ដែល​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ចុះ​ពិនិត្យមើល​ការដ្ឋាន​នេះ នា​រសៀល​ថ្ងៃទី​១៥ ​ខែកុម្ភៈ​ ឆ្នាំ​២០២១​នេះ​។

​លោក​ឃួ​ង ស្រេង ​បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ថា មហាវិថី​ថ្មី​ដែល​បាននឹងកំពុង​ស្ថាបនា​ឡើង​នេះ​ជា​ផ្លូវ​ដែលមាន​ការចូលរួម​ពី​សប្បុរសជន ដែល​បាននឹងកំពុង​អភិវឌ្ឍ​លំនៅឋាន​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ។

លោក​បន្តថា មហាវិថី​នេះ ត្រូវ​ស្ថាបនា​ឡើងជា​២​ជំហាន ដោយ​ជំហាន​ទី​១ ចាប់ពី​ផ្លូវ​លេខ​១០០៣ រហូតដល់​មុខ​ក្រេ​ន​ភ្នំពេញ និង​បន្ត​ពី​ក្រេ​ន​ភ្នំពេញ​រហូត​ទៅដល់​ផ្លូវ​មហាវិថី​ឈ្នះ​ឈ្នះ​ដែលមាន​ទទឹង​៣០​ម៉ែត្រ​មាន​សួនច្បារ​នៅ​កណ្ដាល​ជាមួយនឹង​ការដាក់​បណ្ដាញ​លូ​នៅ​សងខាង​ផ្លូវ​ផងដែរ។

ការដ្ឋាន​នេះ បើ​គិត​មកដល់ពេលនេះ​សម្រេច​បាន​ប្រមាណ​ជា​៧០​ទៅ​៨០​ភាគរយ​ហើយ​។​ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ការដ្ឋាន​នេះ​ក៏​នៅមាន​បញ្ហា​ប្រឈម​នៃ​ប៉ះពាល់​មួយចំនួន​ផងដែរ នោះ​គឺ​ប្រជាពលរដ្ឋ​ប្រមាណ​២០០​គ្រួសារ​រស់​នៅលើ​ទ្រូងផ្លូវ​នេះ​តែម្ដង។

បញ្ហា​នេះ​លោក អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ឫស្សី​កែវ​ត្រូវ ធ្វើការ​ដោះស្រាយ បញ្ហា​នេះ​ឱ្យបាន​លឿន​បំផុត គឺ​ដោះស្រាយ​ឲ្យ​បាន​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត​។ បើ​ដោះស្រាយ​មិន​ចេញ​ត្រូវ​រាយ​ការ​បន្ទាន់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

លោក​បញ្ជាក់​ថា ជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ទាំង​២០០​គ្រួសារ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ជម្រើស​ពីរ​ដើម្បី​ឲ្យ​ពួកគាត់​ធ្វើការ​ជ្រើសរើស ដោយ​រដ្ឋបាល​រាជធានី​នឹង​ដី​ទំហំ ៤,២​ម៉ែត្រ​ពី​គុណ​១៥​ម៉ែត្រ​នៅ​ទីតាំង​ពីរ​កន្លែង​នោះ​គឺ​នៅ​7NG ក្នុង​ខេត្តកណ្តាល (​ដែល​ត្រៀម​និង​កាត់​ចូលមក​ភ្នំពេញ​) និង​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​។

បន្ថែម​ពីលើ​នេះ​ទៀត លោក​ឃួ​ង ស្រេង​ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌឫស្សីកែវ ចុះ​ពិនិត្យ​ការដ្ឋាន​នេះ​ឱ្យបាន​ជាប្រចាំ នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​ការស្ថាបនា​មហាវិថី​នេះ អនុវត្ត​អោយ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ត្រូវ​ប្រើ​គ្រឿងចក្រ​ធំៗ​ដើម្បី​ស្ថាបនា​គ្រឹះ​។

គួរ​បញ្ជាក់​ថា ការដ្ឋាន​នេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​វត្តមាន​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដែរ​។ មហាវិថី​ថ្មី​នេះ រត់​ត្រង់​ជួរ ភ្ជាប់​មក​មហាវិថី​អង្គរ ឆ្ពោះ​មក​រង្វង់​មូល​កាំ​កូ។ ជា​ប្រភេទ ផ្លូវភ្លោះ មាន​ប្រវែង ៥៨៦០​ម៉ែត្រ ទទឹង ៣០​ម៉ែត្រ ជា​ផ្លូវ​បេតុង​អារ​មេរ កម្រាស់ ២០​សង់ទីម៉ែត្រ។ ក្នុង​នោះ ផ្លូវ​សងខាង ១២​ម៉ែត្រ​សួន​កណ្តាល ២​ម៉ែត្រ​និង​ចិញ្ចើមផ្លូវ​សងខាង ២​ម៉ែត្រ ផ្លូវ​ទ្វេ​ទិស មាន ៣​គន្លង​សម្រាប់​រថយន្ត​ទៅមក និង​១​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​ទៅមក​។ ដាក់​បណ្តាញ​លូ​សងខាង​ផ្លូវ​ទំហំ ០.៨​ម៉ែត្រ ប្រវែង ១១៧២០​ម៉ែត្រ និង​ដាក់លូ​ឆ្លងកាត់​ទទឹងផ្លូវ ចំនួន​៨​កន្លែង​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១០ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម