Connect with us

ព័ត៌មានជាតិ

កម្លាំង​ចម្រុះ​ឆែក​ឆេរ​រថយន្ត​ដឹក​ផ្លែ​ឈើ​មួយ​គ្រឿង​ រក​ឃើញ​ពលករ​២នាក់​បង្កប់​ខ្លួន​ឆ្លង​ដែន​

បានផុស

នៅ

ភ្នំពេញ ៖ កម្លាំង​ចម្រុះ​បាន​ធ្វើ​ការ​ឆែកឆេរ​រថយន្ត​ដឹក​ផ្លែ​ឈើ​មួយ​គ្រឿង ដោយ​រក​ឃើញ​ពលករ២នាក់​ បង្កប់ខ្លួន​លួច​ឆ្លង​ដែន​។

ការ​ឆែកឆេរ​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់​ចំណុច​ច្រក​ទ្វារ​អន្តរជាតិ​ដូង ​ដោយ​រថយន្ត​ដឹក​ផ្លែឈើ​ពាក់ស្លាក​លេខ ត្បូងឃ្មុំ ៣ A-០៥៤៩ និង​មាន​បង្កប់​ពលករ​មក​ពី​ប្រទេស​ថៃ ចំនួន​០២​នាក់ ក្នុង​នោះ​ខ្មែរ​ម្នាក់ និង​ជនជាតិ​វៀតណាម​ម្នាក់។

បន្ទាប់ពី​ធ្វើការ​ឆែក​រួច ពលករ​ទាំងពីរ​នាក់​ ត្រូវ​បាន​យក​ទៅ​ដាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ចំណែកឯ​អ្នកបើកបរ​រថយន្ត និង​ព្រូ សមត្ថកិច្ច​កំពុង​បញ្ជូន​ទៅ​ឲ្យ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង ដើម្បី​ដាក់ទោស​តាម​នីតិវិធី​ផ្លូវច្បាប់៕
កែសម្រួល​ដោយ ៖ នាគព័ន្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម