Connect with us

ព័ត៌មានជាតិ

ឃុំខ្លួន​ជនជាតិ​យូ​ហ្គា​ដា​ម្នាក់​ ករណី​នាំ​ថ្នាំញៀន​ជិត​ពីរ​គីឡូ​ ឆ្លង​៣​ប្រទេស​

បានផុស

នៅ

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ ពាក់​ពន្ធ​ករណី​បម្រុង​នាំ​គ្រឿងញៀន​ជិត​២​គីឡូក្រាម​ឆ្លងដែន​ទៅកាន់​អារ៉ាប់​រួម។

ជនជាប់ចោទ​ឈ្មោះ MUGERWA JOEL ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ យូ​ហ្គា​ន់​ដា កាន់​លិខិតឆ្លងដែន​លេខ​:B១៣២២៩៧ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោ​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៨ នឹង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ កម្លាំង​ការិយាល័យ​ជំនាញ​ទី​១០ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សារី បុត្រ​សត្យា បាន​ចូល​រួមសហការ​ជាមួយ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ត្រួតពិនិត្យ​កាបូបស្ពាយ មិន​ប្រក្រតី​របស់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ ក្នុង​នោះ​ជ​ន​សង្ស័យ​បង្កប់​លាក់ទុក​នូវ​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់ សុទ្ធ​១៩២២.៩០​ក្រាម (​ជិត​២​គីឡូក្រាម​) ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ បន្តថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា គោលដៅ​នាំចេញ​របស់​ជនសង្ស័យ​បម្រុង​នាំ​ថ្នាំញៀន​នេះ​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​សាធារណរដ្ឋ​កូរ៉េ ចេញ​បន្ត​ដំណើរ​ពី​ប្រទេស​កូរ៉េ ទៅកាន់ ឌូ​បៃ ប្រទេស​អារ៉ាប់​រួម​។ ករណី​ខាងលើនេះ​ សមត្ថកិច្ច​សហការ​បង្ក្រាប​បទល្មើស​ជាក់ស្តែង បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ នឹង​វត្ថុតាង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​តំណាង​អយ្យការ​បាន​ធ្វើ​ការ​ចោទប្រកាន់​ជា​ផ្លូវការ នឹង​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​សមត្ថកិច្ចពង្រឹងហើយសូម្បីពលករ២នាក់បង្កប់ខ្លួនក្នុងខេងផ្លែឈើដឹកមកពីប្រទេសថៃក៏មិនរួចខ្លួនដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម