បន្ត​សវនាការ​លើ​រឿងក្ដី​ក្រុម​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បន្ត​សវនាការ​លើ​រឿងក្ដី​ក្រុម​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រ​

Published

on

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៦ ខែកុម្ភៈ ឆ្នាំ២០២១ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​បន្ត​លើ​សំណុំរឿង «​ក្រុមយុវជន​ខ្មែរ​ថាវរៈ » ចំនួន​១០​នាក់ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ញុះញង់​បង្ក​ឲ្យមានភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សង្គមជាតិ ។​

ជន​ត្រូវ​ចោទទាំង​១០​នាក់​ដែល​តុលាការ​កាត់ទោស​រួម​មានឈ្មោះ​.

១ លោក កើត សា​រ៉ា​យ អាយុ​២៨​ឆ្នាំ ជា​អតីត​សង្ឃ ។​

២ ទុំ វុទ្ធី ហៅ ជុំ វុទ្ធី អាយុ​៤១​ឆ្នាំ ។​

៣ ឈ្មោះ មាន ព្រហ្ម​មុនី អាយុ​៣៤​ឆ្នាំ ។​

៤ ឈ្មោះ មួង សុភ​ក្ត្រ័ អាយុ​២៥​ឆ្នាំ ។​

៥ ឈួ ផេង អាយុ ៤៤​ឆ្នាំ ។​

៦ ឈ្មោះ ហ៊ុន វណ្ណៈ អាយុ​៣៤​ឆ្នាំ ។​

៧ ឈ្មោះ គង់ សំអាន អាយុ​៦៨​ឆ្នាំ ។​

៨ ឈ្មោះ ឡា ថា​វី អាយុ​២៨​ឆ្នាំ ។​

៩ ឈ្មោះ ឈឿន ដា​រាវី ភេទ​ស្រី ។​

១០ ឈ្មោះ អេង ម៉ា​ឡែ ភេទ​ស្រី ។​

តុលាការ​បាន​ចោទប្រកាន់ បុរស ស្ត្រី​ទាំង​១០​នាក់ « ពីបទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម » តាម​មាត្រា២៨, មាត្រា៤៩៤ និង មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា ។

ខណៈពេល​តុលាការ​កំពុងសវនាកា​រ​រឿងក្ដី​នេះ នៅត្រង់ចំណុច​ក្រោម​ដើម​ពោធិ៍​ក្នុង​ស្តា​ត​អូឡាំពិក មាន​សកម្មជន​ដីធ្លី​SOS​ម្នាក់​ឈ្មោះ​ច្រាយ នី​ម បានមក​ឃ្លាំមើល​សកម្មភាព​សមត្ថ​កិច្ច​ដែល​រក្សា​សន្តិ​សុខ​នៅ​ជុំវិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ៕

អត្ថបទ​ ៖ មករា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ6 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ7 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ7 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ8 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services