Connect with us

ព័ត៌មានជាតិ

រដ្ឋលេខាធិការ​ក្រសួងផែនការ ផ្ដាំផ្ញើ​ដល់​ក្រុមការងារ​បន្ត​ខិតខំ បម្រើ​ពលរដ្ឋ​ឲ្យ​បាន​ល្អ​ ក្រោម​ម្លប់​សន្តិភាព​​​

បានផុស

នៅ

​លោក​ ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការ​ក្រសួងផែនការ បាន​ថ្លែង​ផ្ដាំផ្ញើ ដល់​ក្រុមការងារគ្រប់​មូលដ្ឋាន ត្រូវខិតខំ​បម្រើ​ពលរដ្ឋ​ក្រោម​ម្លប់​សន្តិភាព សម្តេច​តេ​ជោ​ ដែល​ពោរពេញ​ដោយ​ការអភិវឌ្ឍន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការ​ថ្លែង​បែបនេះ​ ពេល​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​នីតិវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ តាម​ការ​ស្នើសុំ​ក្នុងអំឡុងពេល​កូ​វីដ​-១៩ នៅ​ថ្នាក់​ឃុំ​ចំនួន​៣​នៅ​ខេត្ត​កំពង់ឆ្នាំង​កាលពី​ម្សិល​មិ​ញ​។​

​លោក​បាន​លើក​ទឹកចិត្ត​ដល់​ក្រុមការងារ​និង​អាជ្ញាធរ​មូលដ្ឋាន ក្រុមការងារ​ចុះ​ជួយ​តាម​ឃុំ​ភូមិ ត្រូវ​ទទួលខុសត្រូវ​ឲ្យ​ខ្ពស់ ក្នុង​ការ​ចុះពិនិត្យ​លើ​ប័ណ្ណ​សមធម៌​របស់​គ្រួសារ ​ដែល​ទទួល​បាន​ផល ដោយ​ត្រូវ​គ្រប់គ្រង​ឲ្យ​ច្បាស់លាស់ ចំពោះ​ស្ថានភាព​ជាក់ស្តែង ពោល​គឺថា​គ្រួសារ​ក្រីក្រ​ពិត​ឬ​មិន​ពិត និង​ត្រួតពិនិត្យ​លើ​ប័ណ្ណ​សមធម៌តាម​លក្ខខ័ណ្ឌ​ ដែល​ត្រូវ​ទទួល​បាន​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​រាប់លាន​នាក់​ ដែល​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នេះ សរុប​ទូទាំង​ប្រទេស​។

​លោក​រដ្ឋលេខាធិការ ​ក៏​បាន​ជំរុញ​ដល់​មន្ត្រី​ទាំងអស់​ ត្រូវ​បន្ត​ការងារ​មួយ​នេះ​ឲ្យ​ខ្ជាប់ខ្ជួន តាម​ទិសដៅ និង​យុត្តិសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូច​ពាក្យស្លោក មួយ​ពោល​ថា យើ​ង​មិន​ទុក​នរណា​ម្នាក់​ជួប​ការ​លំបាក​ដោយ​មិនបាន​ដោះស្រាយ។ លោក​ស្នើ​សុំ​ដល់​ក្រុមការងារ​និង​អាជ្ញាធរ ត្រូវ​ខិតខំ​បេ្ត​ជ្ញា​ចិត្ត​បម្រើ​ពលរដ្ឋ​ក្រោម​ដំបូល​សុខ​សន្តិភាព​សម្តេច​តេ​ជោ​ ដែល​ពោរពេញ​ដោយ​ការអភិវឌ្ឍន៍ និង​ចេះ​ចុះ​ជួប​គ្រួសារ​ ដែល​ទទួល​បាន​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បន្ត​ចុះ​អនុវត្តន៍​អប់រំ ផ្សព្វផ្សាយនិង​ណែនាំ​ដល់​គ្រួសារ ​ដែល​ក្រីក្រ​ជួប​លំបាក​ពិតប្រាកដ ក្រោយពី​ទទួល​បាន​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម