Connect with us

ព័ត៌មានជាតិ

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្រែ​ថ្មី​ដេកស្លាប់ក្នុង​ប៉ុស្តិ៍​

បានផុស

នៅ

មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ​នេះ ដោយ​លោកនាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្រែ​ថ្មី​បាន​ដេកស្លាប់​នៅក្នុង​ប៉ុស្តិ៍​ម្នាក់ឯង​ដែល​សមត្ថកិច្ច​បាន​សង្ស័យ​ថា ជនរងគ្រោះ​ស្លាប់ដោយសារ​ជំងឺ​ប្រចាំ​កាយ។​

ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹក នៅក្នុង​ប៉ុស្តិ៍​នគរ​បាលស្រែ​ថ្មី ​ក្នុងភូមិ​ស​ន្ទួ​ច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ដែល​បាន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា​ ជនរងគ្រោះ ឋាន​វ​រ​សេនីយ៍​ត្រី​អត្តលេខ​៤៥៧៧០. ឈ្មោះ កែវ​ សុ​ផង់ អាយុ​៥៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ប៉ែន​សុខ​នី អាយុ ៥៣ឆ្នាំ មាន កូន​៧​នាក់​រស់នៅក្នុង​ភូមិគល់​គប់​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង ។​

ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​ក្នុង​វេលា​ម៉ោង​ប្រមាណ១រំលង​អា​ធ្រាត្រឈានចូល​ថ្ងៃទី១៦ ខែ​កុម្ភៈ នេះ​ជនរងគ្រោះ​កំពុងតែ​និយាយ​អាយកូម​ (វិទ្យុទាក់ទង)ជាមួយ​លោក​អធិការ​នៅក្នុង​បន្ទប់​ម្នាក់ឯង​ដែល​បិទ​គន្លឹះ​ខាងក្នុង​ជាប់ ។ លុះ​ព្រឹក​ឡើង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ម្នាក់​បាន​ទៅ​ដាក់​លោក​មេ​ប៉ុស្តិ៍​ឲ្យ​ភ្ញាក់ឡើង​ដើម្បី​ទៅ​ប្រជុំ​នៅ​អធិការនគរបាល​ស្រុក​រលារ​ប្អៀ​រ​ តែ​មិនឃើញ​មានការ​ឆ្លើយតប គាត់​ក៏​មើល​ពី​ក្រៅ​ទៅក្នុង​បន្ទប់​បានឃើញ​ជនរងគ្រោះ​ដេក​ស្លៀក​ខោខ្លី​ខ្លួន​ទទេ​នៅលើ​ប៉ៅអ៊ី។ ​ដោយមាន​ការសង្ស័យ​ក៏បាន​ជម្រាប​ទៅ​លោក​មេឃុំ​និង​ក្រុមប្រឹក្សា​ឃុំ​ស្រែ​ថ្មី​និង​លោក​នាយរង​។​

ក្រោយមក​ក៏មានការ​គាស់​បង្អួចចូលទៅ​មើលទើប​ដឹងថា​លោក​មេ​ប៉ុស្តិ៍​បាន​ដេកស្លាប់​នៅលើ​ប៉ៅ​អ៊ី​មិនដឹង​តាំងពី​ពេលណា​ទេ ។​

ដោយឡែក​តាម​ការធ្វើ​កោសល្យវិច័យ​ពី​សមត្ថកិច្ច​ជំនាញ និង​ក្រុម​គ្រូពេទ្យនិង​ចៅក្រម​តុលាការខេត្ត​កំពង់ឆ្នាំង បានដាក់​ការ​សន្និដ្ឋានថា​ ជនរងគ្រោះ​អាច​ស្លាប់​ចន្លោះ​ពី​ម៉ោង​២ទៅ​ម៉ោង៣ទាបភ្លឺ អាច​ជាការ​លើសឈាម បាន​ដាច់​សរសៃឈាម​ស្លាប់ ព្រោះ​ជន​រងគ្រោះមាន​ជំងឺលើសឈាម និង​កំពុង​តែ​លេបថ្នាំ​ជាប្រចាំ​ផងដែរ ។​

ក្រោយពី​បាន​ពិនិត្យ​រួចមក​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​ក្រុមគ្រួសារ​ដឹក​តាម​រថយន្ត​របស់​ស្នងការ​នគរបាល​ខេត្ត យកទៅធ្វើបុណ្យ​តាម​ប្រពៃណី​៕

​អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម