Connect with us

ព័ត៌មានជាតិ

ហុង​គ្រី មិន​​​គាំទ្រ​ ចំពោះ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពីកម្ពុជា​

បានផុស

នៅ

​នេះ​ជា​ការ​បញ្ជា​ក់​របស់ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ កម្ពុជា នៅ​ក្នុង​សន្នីសិទ្ធ​សារព័ត៌មាន នៅ​ក្រសួងការបរទេស បន្ទាប់ពី​បញ្ចប់​ជំនួប​ពិភាក្សា​ជាមួយ​លោក ភី​ធ័​រ ហ្សី​យា​តូ រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី កាលពី ព្រឹក​ថ្ងៃទី​០៣ ខែ​វិច្ឆិកានេះ។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ភី​ធ័​រ ហ្សី​យា​តូ ខណៈ​ពេល​នៃ​ការរីក​រាល ដាល​នៃ​ជំងឺ​រាតត្បាត និង​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង​ខាង​សេដ្ឋកិច្ច​-​សង្គម ហើយ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​លោក ក្នុង​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ហើយ​កម្ពុជា ​ក៏​មាន​ការប្តេជ្ញាចិត្ត​ដូច​គ្នានេះ​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី នៅ​ទីក្រុង​ប៊ុល​ដា​ប៉េ​ស ចំនួន​២ ដង និង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ របស់​លោក Janos Ader ប្រធានាធិបតី​ហុង​គ្រី​ នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំមុន និង​ការ​បើក​ការិយាល័យ​តំណាង​ស្ថានទូត​ហុង​គ្រី​ នៅ​ភ្នំពេញ ព្រមទាំង​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ​ចំនួន​៣ លើ​វិស័យ​គ្រប់គ្រង​ទឹក កសិកម្ម និង​សេវាកម្ម​អាកាស គឺជា​សក្ខីភាព​ ដែល​បាន​កើត​ចេញពី​ការ​ប្តេជ្ញាចិត្ត​រួមគ្នា​ខាងលើ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើង​ទៀត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​-​ហុង​គ្រី ពិតជា​មាន​សេចក្ដីសោមនស្ស​រីករាយ​ ចំពោះ​ទំនាក់ទំនង​មិត្តភាព​ដ៏​រឹងមាំ និង​កិច្ច​សហប្រតិបត្តិការ​ដែល​បន្ត​រីកចម្រើន ដោយ​ផ្អែកលើ​មូលដ្ឋាន​គតិយុត្តិ​ដ៏​រឹងមាំ​។ ជាមួយគ្នា​នោះ ក៏បាន​ពិនិត្យ​ឡើង​វិញ​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា ក៏ដូចជា​យន្តការ​នានា​ ដែល​បាន​ឯកភាព​គ្នា​កន្លងមក ដែល​ក្នុង​នោះ ​រួមមាន គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី ​រវាង​ក្រសួងការបរទេស​កម្ពុ​ជា​-​ហុង​គ្រី និង​ឯកសារ​មួយ​ចំនួន​ទៀត ដើម្បី​ជួយ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង ​ក្នុង​វិស័យ​គ្រប់គ្រង​ទឹក កសិកម្ម សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ទេសចរណ៍ និង​អប់រំ​។ ប្រទេស​ទាំងពីរ​ តែង​ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ហើយ​តែងតែ​ប្រកាន់យក​ជំហរ​ ក្នុង​ការ​ពង្រឹង​បន្ថែម​នូវ​ពហុភាគី​និយម ដោយ​គោរព​អធិបតេយ្យ​របស់​រដ្ឋ​នីមួយៗ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់​ថា ហុង​គ្រី ​គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ​មួយ​របស់​កម្ពុជា​។ ហុង​គ្រី ​បានផ្តល់​នូវ​ជំនួយ និង​ការគាំទ្រ​មកដល់​កម្ពុជា នៅពេលដែល​ប្រទេស​កម្ពុជា កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់ បន្ទាប់ពី​ងើប​ផុត​ពី​ភ្លើងសង្គ្រាម​ នៃ​របប​ខ្មែរក្រហម​។ ទ័ព​មួក​ខៀវ​ ហុង​គ្រី ​បាន​បញ្ជូន​មក​កម្ពុជា ក្រោម​ឆត្រ​​​អាជ្ញាធរ​បណ្ដោះអាសន្ន​រប​ស់​អង្គការ សហប្រជាជាតិ​ នៅ​កម្ពុជា (UNTAC)​។

​បើតាម​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជំហរ​របស់​ហុង​គ្រី លើ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺជា​ឧទាហរណ៍​មួយទៀត ដែល​សរ​បញ្ជាក់​អំពី​មិត្ត​ដែល​យល់​ពី​ស្ថានភាព​របស់​កម្ពុជា ហើយ​ក្លាហាន​ក្នុង​ការ​គាំទ្រ​កម្ពុជា ​ឲ្យ​ទទួលបាន​យុត្តិធម៌ ដើម្បី​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ប្រកបដោយ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​។ លោក​បន្តថា កម្ពុជា និង​ហុង​គ្រី កំពុង​ត្រៀម​រៀបចំ​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ព្រះករុណា ព្រះមហាក្សត្រ នៅ​ប្រទេស​ហុង​គ្រី នា​ឆមាស​ទី​២ ឆ្នាំ​២០២១ ឬ​នៅ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២ ដែល​ព្រះ​រាជ​ដំណើរ​នេះ ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍ ​ដ៏​សំខាន់ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​ របស់​ប្រទេស​ទាំង​ពីរ៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​ខេត្តចំនួន​បីរបស់​កម្ពុជា​ បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​​​ជាមួយ​នឹង​វៀត​ណាម​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម