Connect with us

ព័ត៌មានជាតិ

បញ្ជូនខ្លួនស្ត្រីមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ម្នាក់ទៅតុលាការ​

បានផុស

នៅ

​ស្ត្រី​ម្នាក់​ជា​មេខ្សល់​នាំ​មនុស្ស​ឆ្លងដែន​ដោយ​ខុសច្បាប់​យ៉ាងសកម្ម​ត្រូវបាន​កម្លាំង​នគរបាល​ការិយា ល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១ ដើម្បី​ចាត់ការ​តាម​និតិវិធី​ច្បាប់ ។​

លោក​វរសេនីយ៍ឯក សែស វិបុល អធិការ​នគរបាល​ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា ស្ត្រី​មេខ្យល់ដែល​ឃាត់ខ្លួន​មានឈ្មោះ ខន សុឃឿត ភេទ​ស្រី អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​សិលា​ខ្មែរ ឃុំអូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​ ស្ត្រី​នេះត្រូវបាន​កម្លាំង​​វរ​សេនា​តូច​ការពារ​ព្រម​ដែន​គោក​លេខ​៩១១ ចុះ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង​៤​នាទី​ល្ងាច​ថ្ងៃទី​១៤ ​ខែកុម្ភៈ​ឆ្នាំ​២០២១ ចំណុច​ភូមិសាស្ត្រ​ភូមិ​សិលា​ខ្មែរ ឃុំអូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខណៈ​កំពុង​នាំ​មនុស្ស​ឆ្លងដែន​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា តាម​ច្រករបៀង​ខុសច្បាប់​គេច​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​បាន​បញ្ជូនមក​អធិការដ្ឋានដើម្បី​សាកសួរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​លួច​នាំ​មនុស្ស​ចេញ ចូល ឆ្លងដែន​ចំនួន​៥​លើកមកហើយ ចាប់ពី​ខែមករា ឆ្នាំ​២០២១​មក ដោយនាំ​ទៅធ្វើ​ការដក​ដំឡូង​និង​កាប់​អំពៅ ក្នុង​រយៈពេល​១​អាទិត្យ​ទើប​វិល​មក​ខ្មែរ​វិញ ​ក្នុង​តម្លៃ ​២​នាក់​៣០០​បាត។​

លោកស្រី ឧត្តមសេនីយ៍​ត្រី ឌី សុជាតិ ស្នងការរងទទួល​ផែន​ការងារ​យ៉េនឌ័​រ​ និង​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បានបញ្ជាក់​ថា​ ដោយ​ផ្អែក​តាម​ចម្លើយសារភាពរបស់ជនសង្ស័យ​ ​កម្លាំង​ជំនាញ​ការិយាល័យប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមនិតិ​វិធី​ច្បាប់​៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម