Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបញ្ចុះតម្លៃប្រេងឥន្ធនៈ ទាបជាងទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦-២៨ នេះ

បានផុស

នៅ

ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់២៨ ខែកុម្ភៈនេះ នឹងចុះមក ៣,៥០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៣,២០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ពីតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ និងការបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា។

សេចក្ដីប្រកាស បានបង្ហាញថា ផ្នែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២១ នឹងត្រូវលក់ ៣,៦៦០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៣,៣៦០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ក្រសួងពាណិជ្ជកម្មបាន បញ្ជាក់ថា ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន​និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារក្នុងមួយលីត្រ។

ដូច្នេះថ្លៃលក់រាយព្រះឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០២១ នឹងចុះមកនៅ៣៥០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និង៣២០០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ួត។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃឡើងចុះនៃប្រេងតាមទីផ្សារអន្តរជាតិមកគណនាតែប៉ុណ្ណោះ អាស្រ័ យហេតុនេះសូមគ្រប់ស្ថានីយលក់រាយប្រេងឥន្ទនៈទាំងអស់ប្រតិបត្តិតាមការចាំបាច់។

គួរបញ្ជាក់ថាចំពោះតម្លៃប្រេង កាលពីថ្ងៃទី០១-១៥ ខែកុម្ភៈកន្លងទៅ ប្រេងសាំងធម្មតាមានតម្លៃ៣,៤០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតតម្លៃ៣,០៥០រៀល ក្នុងមួយលីត្រ៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានីកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាព និងរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម