Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលអំពាវនាវពលករខ្មែរកុំសម្រុកមកស្រុកកំណើតនៅចូលឆ្នាំខាងមុខ

បានផុស

នៅ

លោកសាស្ត្រាចា្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការអំពាវនាវដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃសូមកុំសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

 ការអំពាវនាវនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈពេលដែលលោកអញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា៖ “សម្រាប់អ្នកចង់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ បើគ្រាន់តែចង់មកលេងសប្បាយជួបជុំគ្រួសារក្នុងពិធីបុណ្យទេ គួរកុំទាន់មកលេងអីដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩នេះ”។

 រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តថា​ ក្នុងវិបត្តិនៃជំងឺកូវីដ-១៩ ពលករដ្ឋគួរស្វែងរកការងារធ្វើក្នុង​ស្រុកឲ្យ​អស់​លទ្ធភាពសិន មុននឹងធ្វើការចំណាកស្រុកទៅក្រៅប្រទេស ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺនេះ ព្រោះរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានរៀបចំនូវការងារ និងបង្រៀនជំនាញខ្លីៗដល់ពលករ ដែលបានបាត់បង់ការងារធ្វើផងដែរ។

លោក ម៉ម ប៊ុនហេង បានបន្ថែមថា ចំពោះអ្នកមានដីស្រែចម្ការ គួរបង្កបង្កើនផល​តាមលទ្ធភាព​របស់ខ្លួន កុំចេញចូលឆ្លងដែនទៅប្រទេសថៃ ព្រោះប្រទេសមួយនេះកំពុងមានឆ្លងជំងឺកូវីដ-១៩ ខ្លាំងនៅក្នុងសហគមន៍ តាមខេត្តមួយចំនួន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែន បន្តជួយចាត់វិធាន​ការ​ឱ្យបានតឹងរ៉ឹងនូវពួកមេខ្យល់ដែលលួចនាំពលករឆ្លងដែនខុសច្បាប់ ហើយគេចវេះពីការធ្វើចត្តាឡីស័ក។

លោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ពលរដ្ឋឱ្យបន្តអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅសល់តិចតួច​ និងកំពុង​គ្រប់គ្រងបាន ។

គួរបញ្ជាក់ថាចាប់ពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ មានពលករឆ្លងដែនតាមច្រកនានាជាប់ខេត្តបាត់ដំបង មានជាង ៧០០០នាក់ និងបានបញ្ចប់ការធ្វើចត្តាឡីស័កជិត៤០០០នាក់ កំពុងធ្វើចត្តាឡីស័កជាង ៣០០០នាក់ ខណៈនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករឆ្លងដែនពីថៃ មានជាង ៣០០នាក់៕

អត្ថបទ៖ សំអឿន

សូមអានអត្ថបទពាក់ព័ន្ធ៖ អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែនកម្ពុជា-ថៃ ដាក់ចេញ​វិធានការតឹង​រឹង​ ទប់​ស្កាត់​ការ​ឆ្លងកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម