Connect with us

ព័ត៌មានជាតិ

កាត់ទោស​ឃាត​ក​សរសៃ​ប្រសាទ​ អា​រ.ក ​សម្លាប់​ម្ដាយបង្កើត

បានផុស

នៅ

​រឿងក្ដី​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ អារ.ក ​សម្លាប់​ម្ដាយបង្កើត​ដោយ​កាត់ផ្ដាច់​ក្បាល​ពី​ដងខ្លួន ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លើក​មក​បើកសវនាការ​កាលពី​ល្ងាច​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំពោះ​មុខ​ឃាតក​ ដែល​មាន​អាកា​រៈ​ជំងឺ​វិបល្លាស​( សរសៃ​ប្រសាទ )​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជនដៃដល់​ជា​ឃាតក​ឈ្មោះ អ៊ា​ម សំណាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​ម៉ូតូ​ហុងដា មាន​លំនៅឋាន​ផ្ទះ​ជួល ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ។ លោក ជា សុវណ្ណ អធិការរង​ទទួលបន្ទុក​កិច្ចការ​ព្រហ្មទណ្ឌ បាន​រាយការណ៍​ជូន​តុលាការ​ក្នុង​សវនាការ​ថា នៅវេលា​ល្ងាច​ថ្ងៃទី ២៨​សីហា ឆ្នាំ​២០២០ លោក​បាន​ទទួល​ព័ត៌មាន​ថា ​មាន​អំពើ​ឃាតកម្ម​ នៅ​ក្នុង​ភូមិ​ចោមចៅ។ បន្ទាប់មក​លោក​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ក៏បាន​ឃើញ​សព​ស្ត្រី​ចំណាស់​ម្នាក់ ​ត្រូវ​គេ​សម្លាប់​កាត់​ក្បាល​ផ្ដាច់​ចេញពី​ដងខ្លួន​នៅមុខ​បន្ទប់​ផ្ទះ​ជួល និង​កូនកាំបិត​ចុង​ស្រួច​មួយ​នៅ​ក្បែរ​សាក​សព។ ភ្លាម​នោះ​សមត្ថកិច្ច​បាន​ប្រមូល​ព័ត៌មាន​នៅ​ជុំវិញ​កន្លែងកើតហេតុ​ទើប​ដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ហាក់ សីហា អាយុ​៦៥​ឆ្នាំ ជា​អ្នក​​រស់នៅ​ខេត្តកំពង់ចាម ដែល​ទើប​ឡើង​មក​យក​កូនប្រុស​របស់​គាត់​ទៅ​ព្យាបាល​ជំងឺ​សរសៃ​ប្រសាទ។

​លោក ជា សុវណ្ណ បាន​បន្តថា ក្រោ​យទទួលបាន​ព័ត៌មាន​កម្លាំង​សមត្ថកិច្ច​ក៏​ចាប់​ស្វែងរក​ជនដៃដល់ ហើយ​ក្រោយមក​ក៏​ប្រទះឃើញ​ឈ្មោះ អ៊ា​ម សំណាង ស្លៀក​ក្រមា ឈរ​ក្រោម​ដើមឈើ មាន​ប្រឡាក់​ឈាម​នៅ​ដៃ ពេល​នោះ​សមត្ថកិច្ច​ក៏​ចាប់ខ្លួន​មក​ភ្លាម និង​ប្រមូល​ព័ត៌មាន​លំអិត​នៅ​កន្លែងកើតហេតុ​ទើប​ដឹងថា​ ជន​ដៃដល់​ជា​កូនបង្កើត​ជនរងគ្រោះ មាន​ជំងឺ​សរសៃ​ប្រសាទ​ប្រចាំ​កាយ។ សមត្ថកិច្ច​បញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃកើតហេតុ ជន​គ្រោះ​បាន​រៀបចំ​អីវ៉ាន់​ ដើម្បី​នាំ​កូន​ទៅ​ស្រុកកំណើត​វិញ ហើយ​ពេលនោះ​ជន​ដៃដល់​ដូចជា​ឡប់សតិ ដើរ​ស្រាត​ពេញ​ផ្ទះជួល​ជាហេតុ​ធ្វើ​ឲ្យ​គេ​គ្រប់គ្នា​ខ្លាច​មាន​ហ៊ាន​នៅ​ក្បែរ។ ចំណែក​ម្ដាយ​ចេះតែ​ចាប់​រាំង​កូន​មិន​ឲ្យ​ចេញ​ក្រៅ​ទាំង​ស្រាត​ននលគក ពេលនោះ​ស្រាប់តែ​ជនដៃដល់​បាន​ទាត់​ម្ដាយបង្កើត​៣​ជើង​ចំ​ដើមទ្រូង​ដួល​សន្លប់​ស្ដូក។ បន្ទាប់មក ​ជនដៃដល់​បាន​យក​កូនកាំបិត​ចុង​ស្រួច​មក​អា​រ.ក​ ម្ដាយ​កាត់​ក្បាល​ផ្ដាច់​ពី​ក ហើ​យ​ក៏​រថ​ចេញពី​ភូមិ​មក​ឈរ​លើ​ទួល​មួយ​រហូតដល់​ប៉ូលិស​តាម​រក​ឃើញ។

​នៅ​ក្នុង​សវនាការ ជនដៃដល់​បាន​សារភាព​ម្ដង​ខុស​ម្ដង​ត្រូវ​ថា ខ្លួន​មាន​ជំងឺ​សរសៃ​ប្រសាទ​យូរ​មកហើយ​និង​បាន​ទទួល​ការ​ព្យាបាល​ពី​មន្ទីរពេទ្យ​រុស្ស៊ី ហើយ​នោះ​ថ្ងៃ​កើត​ហេតុ​នោះ​ខ្លួន​ឃើញ​ម្ដាយបង្កើត​ដូចជា​ខ្មោច​ហើយក៏​សម្លាប់​គាត់​ទៅ។ មេធាវី​ការពារ​ផ្លូវច្បាប់​ឲ្យ​​ជនដៃដល់​ ស្នើ​ឲ្យ​តុលាការ​ពិនិត្យ​លើ​ស្ថានភាព​ជំងឺ​ផ្លូវចិត្ត​របស់​ឃាតក បើ​មានការ​បញ្ជាក់​ពី​គ្រូពេទ្យ​ជំនាញ​ច្បាស់លាស់​គប្បី​តុលាការ​លើកលែង​ចោទ​និង​ដោះ​លែង​ជនដៃដល់​ឲ្យ​រួច​ពី​ការ​ឃុំឃាំង។​ លោក កុល កំពួ​ល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បាន​កំណត់​យក​ថ្ងៃ​ទី២​ ខែ​មិនា ឆ្នាំ​២០២១​ខាងមុខ​ ដើម្បី​ប្រកាស​សាលក្រម​រឿងក្ដី​នេះ៕

អត្ថបទ៖ មករា

សូមចុ​ចអាន៖ ​គេចមិន​ផុត! បុរស​ម្នាក់ ត្រូវ​សមត្ថកិច្ជឃាត់ខ្លួនបញ្ជូនទៅ​តុលាការ ករណី​លួច​គាស់​ផ្ទះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៧ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម