ព័ត៌មានជាតិ
ពលរដ្ឋកម្ពុជា ជាង១ម៉ឺននាក់ហើយ ទទួលបានវ៉ាក់សាំងកូវីដ១៩
គិតចាប់ពីថ្ងៃទី១០រហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈនេះ មានប្រជាពលរដ្ឋជាជនស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធចំនួន១១៥០៥នាក់ ហើយបានចាក់វ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាម នៅតាមមន្ទីរពេទ្យរដ្ឋធំៗចំនួន៥ នៅរាជធានីភ្នំពេញ។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបង្ហាញថា ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងរួចជាង១ម៉ឺននាក់នោះ ផ្នែកជនស៊ីវិលមានចំនួន២៦១១នាក់ ក្នុងនោះស្ត្រីមានចំនួន ៨៥៥នាក់ ក្នុងចំណោមអ្នក ដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុប ៣២១៩នាក់ក្នុងនោះអ្នក ដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់មានចំនួន ៦០៨នាក់។ ចំណែកក្រសួងការពារជាតិវិញគិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានចាក់ជួននាយទាហាន នាយទាហានរង និងពលទាហានសរុបចំនួន៨៨៩៤នាក់ ក្នុងនោះថ្ងៃទី១៦ ខែកុម្ភៈចាក់បានចំនួន ៣៩២៥នាក់។
គួរបញ្ជាក់ថា ជំនួយវ៉ាក់សាំងកូវីដ១៩របស់ចិន ដែលផ្តល់ជំហានដំបូងចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូស ត្រូវបានផ្តល់ជូនសួងការពារជាតិចំនួន៣០ម៉ឺនដូសនិងក្រសួងសុខាភិបាល៣០ម៉ឺនដូស សម្រាប់ចាក់ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និងកងទ័ព នៅទីតាំងចំនួន៥កន្លែងរួមមានមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យកេតុមាលា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)