យកផ្លូវសាធារណៈធ្វើជាកន្លែងចិញ្ចឹមមាន់ជល់ត្រូវអាជ្ញាធរចុះណែនាំ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

យកផ្លូវសាធារណៈធ្វើជាកន្លែងចិញ្ចឹមមាន់ជល់ត្រូវអាជ្ញាធរចុះណែនាំ​

Published

on

​អាជ្ញាធរ​សង្កាត់​ច្បារអំពៅ​ទី​២​កាលពី​ថ្ងៃទី​១៧ ​ខែ​កុ​ម្ភៈនេះ​ បាន​ចុះណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ដើម​ស្លែង​ឲ្យ​បញ្ឈប់​យក​មាន់​ដាក់​ក្នុង​ទ្រុង​មក​ដាក់​លើផ្លូវ​សាធារណៈ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើដំណើ​ជា​រៀងរាល់ថ្ងៃ​។​

យោងតាម​ប្រសាសន៍​លោក​ យ៉ិ​ន វុធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា កន្លងមក​លោក​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដើម​ស្លែង​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ ពី​សកម្មភាព​ម្ចាស់​មាន់​យក​មាន់​ជល់​របស់ខ្លួន​មកក្រុងក្នុង​ទ្រុង​ដាក់​លើផ្លូវ​សា​ធារណៈ​ បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់ពលរដ្ឋ។​ ចំណែក​ម្ចាស់​មាន់​ជល់​មិន​ស្តាប់​តាម​ការ​សំ​ណូមពរ​អ្នកដំណើរ​ឡើយ​ គឺ​នៅ​បន្ត​ដាក់​មាន់​លើផ្លូវ​ទើប​លោក​ចៅសង្កាត់​ចុះទៅពិនិត្យ​ដល់ទី​តាំង​ចិញ្ចឹម​មាន់​នេះ​ដោយផ្ទាល់​។​

លោក​យ៉ិន វុ​ធ បន្តថា ពេលទៅដល់ ​គឺ​ពិតជា​មាន​ដាក់​សត្វ​មាន់​ចិញ្ចឹម​ក្នុង​ទ្រុង​ពិតប្រាកដ​មែន​។​ហើយ​ក្នុងនោះ​លោក​ចៅសង្កាត់​បានធ្វើការ​ណែនាំ ​និង​បញ្ឈប់​ឲ្យ​យក​មាន់មក​ដាក់​ចិញ្ចឹម​លើផ្លូវ​ប៉ះ​ពាល់​ដល់​ការធ្វើដំណើរ​។ ​ម្យ៉ាងទៀត​អាជ្ញាធរ​បាន​សាងសង់​ផ្លូវ​​គឺ​សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ ពុំមែន​សម្រាប់​ដាក់​កន្លែង​ចិញ្ចឹម​មាន់​នោះទេ​។​

លោក​ចៅសង្កាត់​ក៏បាន​សុំ​ការ​អភ័យទោស​ពី​ប្រជាពលរដ្ឋ​ខណៈ​ដែល​លោក​ពុំបាន​ដឹង​ពី​សកម្មភាព​យក​មាន់មក​ចិញ្ចឹម​ដាក់​លើផ្លូវ​បែបនេះ​។​ ហើយក៏​ពុំ​អាចមាន​ជា​លើក​ទី​២​នោះដែរ​៕​

អត្ថបទ ៖ ន​រា​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services