Connect with us

ព័ត៌មានជាតិ

ទំនិញ​ខូចគុណភាពចំនួន ៧៣.៨០​គីឡូក្រាម ត្រូវបាន​មន្ត្រី​ជំនាញចុះបង្ក្រាបនិងរឹបអូស

បានផុស

នៅ

នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្ត​ឧ​ត្តរ​មានជ័យ ដោយមាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូប​អាហារ និង​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់​ស្រាប់ នៅ​ផ្សារ​ចុងកាល់ និង​ផ្ទះ​លក់​ទំនិញ​នានា ក្នុងភូមិ​ចុងកាល់ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលដៅ​សំខាន់​នៃ​ការត្រួតពិនិត្យ​គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែង​បន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់​។​

ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​វិភាគ​បឋម​ទៅលើ​គំរូ​ម្ហូបអាហារ​មួយចំនួន ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាចធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាពមិន​អនុលោម​របស់​ទំនិញ​នៅលើ​សម្បក​វេច​ខ្ចប់​ផងដែរ​។

ជា​លទ្ធផល​មន្ត្រី​ជំនាញបាន​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ប្រមាណ៧៣.៨០​គីឡូក្រាម រួមមាន​៖

– ស្រា​បៀរ​ចម្រុះ ចំនួន ៦០​កំប៉ុង ស្មើនឹង ១៩.៨​លីត្រ​

– ទឹកក្រូច​ចម្រុះ ចំនួន ១៤​ដប ស្មើនឹង ៦.២៨​លីត្រ​

– គោ​ជល់ ចំនួន ២០​ដប ស្មើនឹង ៦.៦​លីត្រ​

– កាហ្វេ​Nestle ចំនួន ២​កែវ ស្មើនឹង ០.២០​គីឡូក្រាម​

– ទឹកអំពិល​ទុំ ចំនួន ១២​កំប៉ុង ស្មើនឹង ២.៨៨​លីត្រ​

– ត្រីខកំប៉ុង ចំនួន ១៤​កំប៉ុង ស្មើនឹង ៤.៤៨​គីឡូក្រាម​

– ពោត​កំប៉ុង ចំនួន ២៨​កំប៉ុង ស្មើនឹង ១៥.១២​គីឡូក្រាម​

– ម្សៅ​ស៊ុប​ខ្នុរ ចំនួន ៥៧​កញ្ចប់ ស្មើនឹង ៩.១៨​គីឡូក្រាម​

– តៅហ៊ូ​កែវ ចំនួន ១១​កែវ ស្មើនឹង ៥.៥​គីឡូក្រាម

– ទឹកសៀង ចំនួន ៤​ដប ស្មើនឹង ៣.៧៦​លីត្រ​។​

បន្ទាប់មក មន្ត្រី​សាខា ក​.​ប​.​ប​. បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យកមក​រក្សាទុក​ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ​។ ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេង​ទៀត ឲ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំ​និញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​

អត្ថបទ ​៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម