ជាងក្រឡឹង​ម្នាក់​ ល្បួង​ក្មេងស្រី នៅ​មណ្ឌល​កុមារកំព្រារំលោភ​ ត្រូវ​នគរបាល​ឃាត់ខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជាងក្រឡឹង​ម្នាក់​ ល្បួង​ក្មេងស្រី នៅ​មណ្ឌល​កុមារកំព្រារំលោភ​ ត្រូវ​នគរបាល​ឃាត់ខ្លួន

Published

on

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជាងក្រឡឹង​រថយន្ត​ម្នាក់​ល្បួង​ក្មេង​ស្រី នៅ​មណ្ឌល​កុមារ​កំព្រារំលោភ​ បានសម្រេច​រួច​គេចខ្លួន​ ត្រូវ​កម្លាំង​នគរបាល​ក្រុង​សៀមរាប ស្រាវជ្រាវ​ឃាត់ខ្លួន​ទៅតាម​បណ្តឹង​របស់​គ្រួសារ​ជនរងគ្រោះ​។​

លោក​វរសេនីយ៍ទោ ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​នេះ​ថា ករណីនេះ​កម្លាំង​នគរបាល​មូលដ្ឋាន​នៃ​ក្រុង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ គង់ សំអឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងក្រឡឹង​គ្រឿង​រថយន្ត មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី រំលោភ​សេពសន្ថវៈ លើ​អនីតិជន។​ សូម​រម្លឹក​ថា នៅ​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​១៧​និង​០០​នាទី នៅ​ចំណុច ក្នុងព្រៃ​ចំរាក់​ភ្នំ​ក្រោម ស្ថិតនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប​(​កន្លែង​កើតហេតុ​មិន​ច្បាស់លាស់​ព្រោះ​យប់​ងងឹត​) ក្រុង​-​ខេត្តសៀមរាប ជនសង្ស័យ​ បាន​បើក​ម៉ូតូ​១​គ្រឿង ឌុប​ជនរងគ្រោះ​ឈ្មោះ ង​.​ស​.​ជ ភេទ​ស្រី អាយុ​១២ ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ក្នុង​មណ្ឌលកុមារ​កំព្រា នៅ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។​

ជនសង្ស័យ បាន​ឌុប​ជនរងគ្រោះ​ទៅដល់​ចំណុច​ខាងលើ​ក្នុង​ព្រៃ ក៏បាន​ធ្វើ​សកម្មភាព ចាប់​បង្ខំ​និង​ទះ​កំផ្លៀង ទៅលើ​ជនរងគ្រោះ​ជាច្រើន​ដៃ រួច​ធ្វើ​សកម្មភាព​ចាប់​ស្រាត​ខោ​របស់​ជនរងគ្រោះ រួច​ហើយក៏​រំលោភ សេពសន្ថវៈ​ទៅលើ​ជនរងគ្រោះ​ បានសម្រេច​ចំនួន​០១​ដង ដោយពេល​នោះ​ជនសង្ស័យ បាន​និយាយ​គំរាម​ជនរងគ្រោះ មិន​ឲ្យ​ស្រែក​។ ក្រោយពី​ធ្វើ​សកម្មភាព​រួមភេទ ទៅលើ​ជនរងគ្រោះ​រួចហើយ ជនសង្ស័យ​បើក​ម៉ូតូឌុប​ជនរងគ្រោះ​មក​ផ្ទះ​របស់​គេ រួចហើយ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​គេច​ខ្លួនបាត់។ បន្ទាប់មក​នៅ​ថ្ងៃ​ទី​១៥​ ខែ​កុម្ភៈ ឆ្នាំ​២០២១​ វេលា​ម៉ោង​៧​និង​៣០ នាទី​ព្រឹក ក្រោយពី​ទទួល​បណ្ដឹង​ពី​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះរួចហើយ​ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ និង​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ គង់ សំអឿន មក​ធ្វើការ​សួរនាំ​។​

ក្រោយពី​ការសួរនាំ​ជនសង្ស័យ​រូបនេះ​ បាន​ឆ្លើយ​សារភាពថា ​រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព ចាប់បង្ខំ​ជនរងគ្រោះ​រួមភេទ បានសម្រេច​ចំនួន​០១​ដង ពិតប្រាកដ​មែន ហើយ​ក្រោយពេល​កើតហេតុ ជនសង្ស័យ​ បាន​និយាយ​លួងលោម​ជនរងគ្រោះ​ជិះ​ម៉ូតូ​មកដល់​ផ្ទះ​របស់​ខ្លួន នឹង​បាន​ឲ្យ​ជនរងគ្រោះ​ដោះ​ប្តូរ​ខោអាវ រួច​យក​ខោអាវ​ប្រពន្ធ​របស់​ខ្លួន​មក​ឲ្យ​ជនរងគ្រោះ​ស្លៀកពាក់ ដោយ​យក​ខោអាវ​របស់​ជនរងគ្រោះ​លាក់ ទុក​នៅក្នុង​ផ្ទះ​របស់​គេ។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​៕

អត្ថបទ៖ ​កុសល

សូមចុចអាន៖ ​ដកបញ្ឈរជើងមេគយតំបន់៥ ព្រោះហេតុផលមួយ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ37 mins ago

ចិន​នឹង​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​អាមេរិក

ព័ត៌មានជាតិ48 mins ago

អភិបាល​រាជធានី ឧបត្ថម្ភ​ថិ​វិកា​​ដល់​កម្លាំង​អាវុធហត្ថ ក្នុង​ព្រឹត្តិការ​ណ៏​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន នៅ​បុរី​អង្គរ​ភ្នំពេញ​

ព័ត៌មានជាតិ54 mins ago

ចប់​ហើយ ! តុលាការ​កាត់ទោស សម រ​ង្ស៉ី ដាក់​នាគារ​២៥​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរឈ្មោះ​

ព័ត៌មានជាតិ1 hour ago

ស្ទឹង​មង្គល​បូរី នៅខេត្ត​បន្ទាយ​មានជ័យ​ នៅរដូវ​ប្រាំង​នេះ​ រីង​ស្ងួត​គ្មានទឹក​សូម្បីមួយតំណក់

ព័ត៌មានជាតិ1 hour ago

សាលាដំបូង​កោះ​ហៅ​អ្នក​លេង​ហ្វេសបុក​ម្នាក់​ មក​បំភ្លឺ​ក្រោយបង្ហោះ​ថា​ មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ធ្លាក់ខ្លួន​ពិការ​ក្រោយ​ចាក់​វ៉ាក់សាំង​ចិន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services