Connect with us

ព័ត៌មានជាតិ

លោក ឈួ​រ សុ​បញ្ញា ស្នើឲ្យ​មន្ដ្រី​ត្រូវ​បន្ត​សកម្មភាព​លើកកម្ពស់​វិស័យ​គាំពារ​សង្គម ការពារ​កុមារ និង​ជន​ពិការ

បានផុស

នៅ

​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច បាន​ថ្លែង​នូវ​ការស្នើសុំ​ឲ្យ​មន្ត្រី​ជំនាញ ​តាម​បណ្តា​រាជធានី​ខេត្ត​បន្តសកម្មភាព​លើកកម្ពស់​វិស័យ​គាំពារ​សង្គម ការពារ​កុមារ ជន​មាន​ពិការភាព គ្រួសារ​ក្រីក្រ ជន​ងាយ​រងគ្រោះ​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​និង​សមាគម​មនុស្ស​ចាស់​ ស្របតាម​គោលនយោបាយ​គាំពារ​សង្គម ២០១៦-២០២៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួ​រ សុ​បញ្ញា ថ្លែង​បែបនេះ ​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​បច្ចេកទេស ដើម្បី​ពិភាក្សា​លើ​ការរៀបចំ​យន្តការ​ឯកសារ​ទស្សនទាន​កញ្ចប់​គ្រួសារ​នា​ថ្លៃ​ម្សិល​មិញ​។​

​លោក​ប្រធាន​នាយកដ្ឋាន​បាន​ថ្លែងថា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ​មាន​ទិសដៅ​យុទ្ធសាស្ត្រ​ជាច្រើន​ សម្រាប់​អនុវត្តតាម​ការចង្អុល​បង្ហាញ​របស់​រាជរដ្ឋាភិបាល​ ក្នុងនោះ​ក៏​មាន​វិស័យ​គាំពារ​សង្គម ការពារ​សិទ្ធិ​សេរីភាព​កុមារ ជន​មាន​ពិការភាព គ្រួសារ​ក្រីក្រ ជន​ងាយ​រងគ្រោះ​និង​សមាគម​មនុស្ស​ចាស់​នៅ​កម្ពុជា​ ផង​ដែរ​។ បន្ថែម​ពីនេះ​ទៀត ​មន្ត្រី​អនុគណៈក​ម្មា​ធិ​ការ​ជំនួយ​សង្គម​ត្រូវ​យកចិត្តទុកដាក់​ បន្ត​ចូលរួម​សហការ​ជាមួយ​អ្នក ជំនាញការ​ធនាគារ​ពិភពលោក​ ដើម្បី​ពិភាក្សា​លើ​ការរៀបចំ​យន្តការ ​ក្នុង​ការ​អភិវឌ្ឍ​ការ ងារ​ជំនួយ​សង្គម​តែម្ដង​។​

​លោក​បាន​បង្ហាញ​នូវ​សុច្ឆន្ទៈ​ដ៏​ប្រសើរ​មួយ​ ក្នុង​ការ​ចូលរួម​លើកកម្ពស់​វិស័យ​គាំពារ​សង្គម គ្រួសារ​ក្រីក្រ ជន​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​១៩​និង​សមាគម​មនុស្ស​ចាស់​ ក្នុង​វិស័យ​សង្គមកិច្ច​ ដើម្បី​ឆ្លើយតប​ទៅនឹង​ក្របខ័ណ្ឌ​ជាតិ​គោលនយោបាយ​គាំពារ​សង្គម ២០១៦-២០២៥ នាពេល​ថ្មីៗ​នេះ​ ដែល​ស្របគ្នា​ជាមួយ​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បានរៀបចំ​រួចជាស្រេច​នោះ​តែម្ដង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម