Connect with us

ព័ត៌មានជាតិ

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​លួច​រថយន្ត​នៅ​កន្លែង​លក់​គ្រឿងបន្លាស់

បានផុស

នៅ

សៀមរាប​ ៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ខណៈ​ម្ចាស់​រថយន្ត​កំពុង​ចូល​ទិញ​គ្រឿងបន្លាស់ ជនសង្ស័យ​ម្នាក់ បាន​លួច​ចូល​ទៅ​បើករថយន្ត​បម្រុង​គេចខ្លួន តែ​ត្រូវ​ម្ចាស់​រថយន្ត​ដេញតាម​ទាន់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ទោ ដា​ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់ ឈ្មោះ ភូ វុទ្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជាង​ជួសជុល​រថយន្ត មាន​ស្រុកកំណើត​នៅ​ភូមិ​សូ​ភាស ឃុំសូភាស ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ធ្លក​អណ្ដូង សង្កាត់ ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​អំពើ​លួច (​រថយន្ត​) និង​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​លោក​បន្តថា នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១​វេលា​ម៉ោង​១៤​និង​០០​នាទី នៅក្នុង​ចំណុច ទល់មុខ កន្លែង​លក់​គ្រឿងបន្លាស​ថយ​ន្ត យីហោ ខ្លាសរ ស្ថិតនៅ​ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្លក្រាម ក្រុង​ខេត្តសៀមរាប ជនរងគ្រោះ​ឈ្មោះ ឆាយ រតនៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ពេ​ជ្ជោ​រ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប មុខរបរ​លក់​គ្រឿងអគ្គិសនី បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក toyota តា​កូ​ម៉ា ស៊េរី​ឆ្នាំ 2005 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ សៀមរាប 2C-1975 លេខ​តួ 5TELU42N35Z098742. លេខ​ម៉ាស៊ីន 1GR0695935 បានមក​ទិញ​គ្រឿងបន្លាស់​រថយន្ត នៅ​ចំណុច​ហាង​លក់​គ្រឿងបន្លាស់​រថយន្ត​ខាងលើ ពេលនោះ​ជនរងគ្រោះ បាន​ចុះ​ពី​រថយន្ត ដោយ​មិនបាន​ដក​កូនសោរ ចេញពី​រថយន្ត ហើយ​បាន​ដើរ​ចូលទៅ​ទិញ​គ្រឿងបន្លាស់​រថយន្ត​។

លោក​បន្ថែម​ថា ភ្លាម​នោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ភូ វុទ្ធី បានធ្វើ​សកម្មភាព ចូល​ទៅ​ក្នុង​រថយន្ត រួចហើយ​បញ្ឆេះ​រថយន្ត បើក​ចេញ​តែម្ដង តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​សំដៅទៅ​ទិសខាងកើត ពេលនោះ​ជនរងគ្រោះ បានដឹង​ភ្លាម​ក៏បាន ហៅ​ម៉ូតូឌុប​ដែល​នៅក្បែរ​នោះ​ជិះ​ដេញតាម​ពីក្រោយ​ជនសង្ស័យ បាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ដល់​ចំណុច ផ្លូវ​ចូល ទៅ​វត្ត​ត្រាំ​នាគ ស្ថិតនៅ​ភូមិ​ធ្លក់​អណ្ដូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ក៏បាន​ឃាត់​រថយន្ត​ដែល​ជនសង្ស័យ​កំពុង​បើកបរ បាន​ភ្លាមៗ​នឹង រាយការណ៍​មក​សមត្ថកិច្ច ចុះ​ធ្វើ​អន្តរាគមន៍ និង​នាំ​ខ្លួន​ជនសង្ស័យ​រូបនេះ​មក​ធ្វើការ​សួរនាំ​។

ក្រោយពី​ការ​សួរនាំ ជនសង្ស័យ​រូប​នេះ​មិនអាច​ឆ្លើយបំភ្លឺ​ជូន​សមត្ថកិច្ច​បាន​នោះទេ ដោយសារ​ជនសង្ស័យ​មាន​សភាព​ដូចជា​មនុស្ស​បែក​ថ្នាំ ហើយ​សមត្ថកិច្ច​បានធ្វើ តេស្ត​រកសា​ធាតុ​ញៀន នៅក្នុង​ទឹកនោម ជា​លទ្ធផល ឃើញថា​(​វិជ្ជមាន​)​។​បច្ចុប្បន្ន​ករណីនេះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិការ​ក្រុង​សៀមរាប កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម