កម្លាំង​ចម្រុះ ចុះ​ពិនិត្យ​លើ​ដងផ្លូវ ប្រទះឃើញ​អ្នកបើកបរ មាន​ផ្ទុក​សារធាតុ​ញៀន ជាច្រើន​នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្លាំង​ចម្រុះ ចុះ​ពិនិត្យ​លើ​ដងផ្លូវ ប្រទះឃើញ​អ្នកបើកបរ មាន​ផ្ទុក​សារធាតុ​ញៀន ជាច្រើន​នាក់

Published

on

បាត់ដំបង ៖ នៅ​យប់​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១​នេះ កម្លាំងចម្រុះ​របស់​អង្គភាព​ជំនាញ រួម​ទាំង​សមត្ថកិច្ច​បាន​សហការ​ចុះ​ត្រួតពិនិត្យ លើ​អ្នកបើកបរ យានយន្ត គ្រប់​ប្រភេទ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវ​លេខ ៥៧ ដែល​ជា​ផ្លូវ​វាង​ក្រុង ដោយ​បាន​សង្កេត​ឃើញថា មាន​អ្នកប្រើប្រាស់​ថ្នាំញៀន​ជាច្រើន​នាក់ ក្រោយពី ពិនិត្យ​ទឹកនោម​រួច។

​នៅលើ​កំណាត់​ផ្លូវ​វាង​ក្រុង​បាត់ដំបង ដែល​ស្ថិត​ក្នុងភូមិ​ចំការ​ឫស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​មាន​ការដាក់​កម្លាំង​ចុះ​ត្រួតពិនិត្យ ដែល​ក្នុង​នោះ​មាន លោក​អភិបាលរង​ខេត្ត លោកឧ​ត្ត​ម​សេនីយ៍​ត្រី ស្នងការ​រង កុយ ហៀ​ង លោក សុខ និមល នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន លោក ចាន់ សុធី នាយការិយាល័យ ចរាចរណ៍​ផ្លូវគោក កម្លាំង​មន្ទីរ​សាធារណការ ដើម្បី​អនុវត្ត​នូវ​ការ​រឹតបន្តឹង​ច្បាប់​ក្នុង​ការធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ។

​ជាក់ស្តែង​គេ​សង្កេត​ឃើញថា នៅក្នុង​កិច្ចប្រតិបត្តិការ​តែ​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្នុង​ការ​ត្រួតពិនិត្យ​ទៅលើ​អ្នកបើកបរ​រថយន្ត ទាំង​ធំ ទាំង​តូច និង​ម៉ូ​តុ សរុប​ចំនួន​១១៧គ្រឿង គឺ​មាន​អ្នក​ផ្ទុក​សារធាតុ​ញៀន​តាមរយៈ​ការពិនិត្យ​ទឹកនោម មាន​ចំនួន​២០នាក់។

ដោយឡែក​ទៅលើ​ការត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ គឺ​មិនមាន​ករណីនេះ​កើតឡើង​ឡើយ ទន្ទឹមនឹង​នោះ ក៏​សមត្ថកិច្ច​ត្រួតពិនិត្យ និង​ពង្រឹង​ទៅលើ​ការវិលត្រឡប់​របស់​ពលករ​ឆ្លងដែន​ដែរ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩ ដែល​អាច​ឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍៕

ដោយ ៖ សោ និយម​រ័ត្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ5 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ6 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ6 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ6 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services