Connect with us

ព័ត៌មានជាតិ

នគរបាល​ខេត្តសៀមរាប ក្រសោប​ជនសង្ស័យ​មួយ​គ្រួសារ​ជំនាញ​ខាង​លួច​ នៅ​ខ្នងភ្នំ​គូលែន

បានផុស

នៅ

សៀមរាប ​៖ ​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ កម្លាំង​នគរបាល​នៃ​ស្រុក​ស្វាយ​លើ ចុះ​ស្រាវជ្រាវ​ករណី​លួច​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ​នៅ​លើ​ខ្នងភ្នំ​គូលែន ដោយ​ឃាត់ខ្លួន​បាន​ក្រុមចោរ​បាន​ចំនួន​៣​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ឃាត់ខ្លួន​នេះ​ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែកុម្ភៈ ​ឆ្នាំ​២០២១​ ស្ថិត​នៅ​លើ​ខ្នង​ភ្នំ​គូលែន ក្នុងភូមិ​ព្រះ​អង្គរធំ ឃុំ ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ កម្លាំង​អធិការ​នគរបាល​ស្រុក​ស្វាយ​លើ នឹង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្នងភ្នំ ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត ករណី អំពើ លួច (​យក​កាបូប​ប្រាក់​នឹង គ្រឿងអលង្កា​) កើតហេតុ​នៅ​ថ្ងៃទី​១៦ ​ខែកុម្ភៈ ​ឆ្នាំ​២០២១ ​នៅ​ចំណុច​កើតហេតុ តុ​លក់​ផ្លែ​ដូង ភូមិ ព្រះ​អង្គរធំ ឃុំខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

លោក​បន្ត​ថា ក្រោយពី​កម្លាំង​នគរបាល​ជំនាញ បាន​កំណត់​មុខសញ្ញា​និង​បាន​នាំ​ឈ្មោះ​សារឿន មករា ភេទ​ប្រុស​ អាយុ​១១​ឆ្នាំ​, ឈ្មោះ ឡិ​ក លាង​ ភេទ​ប្រុស​ អាយុ១៧​ឆ្នាំ ,​ឈ្មោះ ស៊ុយ ចិន្ដា ភេទស្រី ​អាយុ១៩​ឆ្នាំ មក​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្នងភ្នំ ក្រោយពី​ស្រង់​ចម្លើយ​រួច ឈ្មោះ សារឿន មករា បាន​សារភាព​ថា រូប​ខ្លួន ត្រូវ​បាន ម្ដាយបង្កើត​ឈ្មោះ ទិ​ត្យ ណាក់​ បាន​បញ្ជា​ឲ្យ​ទៅ​លួច​កាបូប​ដាក់​ប្រាក់​របស់​តា​លក់​ផ្លែ​ដូង​(​ឈ្មោះ លឹម មុត​) ​ហើយ​រូប​ខ្លួន ក៏បាន​ធ្វើ​ធ្វើ​សកម្មភាព​លួច​យក​កាបូប​នោះ​បាន​សម្រេច ហើយ​រត់​ឡើងទៅ​ផ្លូវ ខាងលើ លាក់​ទុក​កាបូប​នៅ​គំនរ​សំបក​ផ្លែ​ដូង តាមផ្លូវ​ចុះទៅ​ទឹកធ្លាក់ រូបគេ​ក៏​គេចខ្លួន​បាត់​ទៅ ហើយ​នៅក្នុង​សកម្មភាព​ដែល​ឈ្មោះ សារឿន មករា បានធ្វើ សកម្មភាព ឈ្មោះ ឡិ​ក លាង និង​ប្រពន្ធ​ឈ្មោះ ស៊ុយ ចិន្ដា ដែល​ត្រូវ​កូន បង្កើត​នឹង​កូនប្រសារ របស់​ឈ្មោះ ទិ​ត្យ ណាក់​។ រហូតដល់​ព្រឹក​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២១​វេលា​ម៉ោង​០៦និង៣០​នាទី​ព្រឹក ​ពេល​ស្ងាត់ ទើប​ឈ្មោះ សារឿន មករា បាន​យក​កាបូប​នឹង​សម្ភារៈ​ដែលមាន​ក្នុងនោះ​(​ខ្សែក​ចំនួន​ពីរ​ខ្សែ​ចិញ្ចៀន មួយ​វង់ នឹង​ប្រាក់​មួយចំនួន​)​ដែល​ខ្លួន​លួចបាន​នោះ​យកទៅ​ឲ្យ​ម្តាយ​ទុក ហើយ​ពេល​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ឈ្មោះ សារឿន មករា និង​ម្តាយ​ឈ្មោះ ទិ​ត្យ ណាក់ ទៅ​ឆែក​ផ្ទះ ​ឃើញ​ប្រាក់​រៀល​ចំនួន ៨០០០០០​រៀល (​ប៉ែតសិប​ម៉ឺន​)​រៀល ហើយ បាន​យក​ខ្សែក​ចំនួន​ពីរ​ខ្សែ បន្តោង​រូប​ព្រះ​មួយ​អង្គ និង​ចិញ្ចៀន​សញ្ញា ត្រា​មួយ​វង់​យក​ទៅ​លាក់ទុក​នៅ​ចំការ ក្រោយ​ផ្ទះ​។

លោក​បន្ថែម​ថា ករណីនេះ​កម្លាំង​នគរបាល​ជំនាញ​បាន​ដកហូត សម្ភារៈ​វត្ថុតាង​ទាំងអស់​ខាងលើ​រួមមាន​៖ ១ ខ្សែក​ធ្វើ​អំពី​លោហធាតុ ពណ៌​លឿង ចំនួន​មួយ​ខ្សែ​ទម្ងន់​១០​ជី មាន​ប្រវែង ៥៩​សម​។ ២ ខ្សែក​ធ្វើអំពើ​លោហធាតុ​ពណ៌​លឿង​ចំនួន​មួយ​ខ្សែ​ ទម្ងន់​១០​ជី​ និង​បន្តោង​រូប​ព្រះ​ទម្ងន់​៧​ជី មួយ​អង្គរ មាន​ប្រវែង ៦៣ សម​ទាំង​បន្តោង​រូប​ព្រះ​មួយ​។​ ៣ ចិញ្ចៀន​ធ្វើ​អំពី​លោហធាតុ​ ពណ៌​លឿង​ទម្ងន់​៨​ជី​(​ចិញ្ចៀន​រូប​ត្រា​)​មួយ​វង់។ ៤ ប័ណ្ណ​សំគាល់ យានយន្ត (​កាត់​គ្រី​)​មួយ​សន្លឹក​សោ​ម៉ូតូ ចំនួន​មួយ​គ្រាប់។៥ ប្រាក់​រៀល​ចំនួន ៨០ ០០០០​រៀល​(​ប៉ែតសិប​ម៉ឺន​)​រៀល ។ ៦ ស្ទិ​កខ​រ៍ (​កូន​បាស​)​ចំនួន​មួយ ។ ៧​កាបូប ស្ពាយ​ចំហៀង ពណ៌​ខ្មៅ​ចំនួន​មួយ។

ចំពោះ​សម្ភារៈ​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ជនរងគ្រោះ ឈ្មោះ លឹម មុត វិញ​។ ដោយឡែក ជនសង្ស័យ ឈ្មោះ សារឿន មករា​ ភេទ​ប្រុស អាយុ១១​ឆ្នាំ ដែល​ជា​អនីតិជន​អាយុ១១ឆ្នាំ កម្លាំង​យើង​បានធ្វើ​កិច្ចសន្យា​នឹង​ឲ្យ ឪពុក ធានា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។​ចំពោះ​ជនសង្ស័យ​ទាំងបី​នាក់ ខាងលើ​កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម