Connect with us

ព័ត៌មានជាតិ

បំភ្លឺ​ផល​ប៉ះពាល់​កាំ​រស្មី UV ដ៏​គ្រោះថ្នាក់នៅ​វៀតណាម លើ​ប្រទេសកម្ពុជា

បានផុស

នៅ

ក្រោយ​ការ​កើន​ឡើង​នៃ​កាំរស្មី UV នៅប្រទេស​វៀតណាម​ភាគ​ខាងត្បូង ក្រសួងធនធានទឹក និង​ឧតុនិយម​បានចេញ​សេចក្តី​បំភ្លឺ​ជុំវិញ​ឥទ្ធិពល​បាតុភូត​នេះ​ ដែល​អាច​ផល​ប៉ះពាល់​​មក​លើប្រទេស​កម្ពុជា។

ក្រសួងធនធាន​ទឹក​ និង​ឧតុនិយម​បាន​បញ្ជាក់​ថា ឥទ្ធិពល​​នេះ​មិន​ទាន់​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ។ អាស៊ីតទឹកភ្លៀង ក៏​មិន​ទាន់​មាន​បញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា កាល​ពី​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថាន​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​វៀតណាម បាន​ជូនដំណឹង​ដល់ និស្សិត សិក្ខាកាម យោធា នគរបាល និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​កំពុងមាន​វត្តមាន​ក្នុងប្រទេស​វៀតណាម ពិសេស​នៅ​ទីក្រុង​ហូជីមិញ និង​ខេត្ត​ភាគខាងត្បូង​ពី​ការ​កើន​ឡើង​ស​ន្ទ​ស្សន៍​កាំរស្មី វិទ្យុសកម្ម​យូ​វី ដែល​អាច​នឹង​ឡើងដល់​កម្រិត​ហានិភ័យ​ខ្ពស់​គឺ​ពី ១០​ឡើងទៅ នៅ​ទីក្រុង​ហូជីមិញ ទីក្រុង​ញ៉ា​ត្រាង ទីក្រុង Can Tho និង​ទីក្រុង Ca Mau ។ នៅ​ខេត្ត​Thua Thien Hue និង​ទីក្រុង​ដា​ណា​ង ស​ន្ទ​ស្សន៍​នេះ នឹង​ឡើងដល់​កម្រិត​ហានិភ័យ​ខ្ពស់​គឺ​៨​។ កាំរស្មី​វិទ្យុសកម្ម​យូ​វី​ខ្លាំង កើតមាន​ភាគច្រើន​មាននៅ​ចន្លោះ ម៉ោង​១១ ព្រឹក ដល់​១​រសៀល។​

បើ​តាម​ឯកអគ្គរាជទូត​កម្ពុជា ស​ន្ទ​ស្សន៍​កាំរស្មី​វិទ្យុសកម្ម​យូ​វី ពី​៨ ទៅ​១០ មានន័យថា ជា​កំរិត​កាំរស្មី​យូ​វី​ខ្លាំង អាច​ឆ្លងកាត់​ពពក វ៉ែនតា និង​ធ្វើ​ឲ្យ​រលាក ក្នុង​រយៈពេល​២៥​នាទី​។ ស​ន្ទ​ស្សន៍​ចាប់ពី​១១ ឡើងទៅ ជា​កាំ​រិត​កាំរស្មី​យូ​វី​ខ្លាំង​ណាស់ អាច​បង្ក​ឱ្យ​ខូចខាត​ស្បែក និង​ភ្នែក ក្នុង​រយៈពេល​១៥ នាទី បើ​ប៉ះពាល់​ផ្ទាល់​នឹង​ពន្លឺព្រះអាទិត្យ​។

ស្ថានអគ្គរាជទូតក៏អំពាវនាវដល់​និស្សិត សិក្ខាកាម និង​ប្រជាពលរដ្ឋ​កម្ពុជា កំពុងមាន​វត្ត​មាននៅ ប្រទេស​វៀតណាម ពិសេស​នៅតាម​ខេត្ត និង​ក្រុង​ដូច​មាន​រាយ​ឈ្មោះ​ខាងលើ ត្រូវមាន​ការប្រុងប្រយ័ត្ន ការពារ ដោយ​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ការពារ​កំដៅ​, បាំង​មុខ​, ក​, ត្រចៀក និង​ពាក់​វ៉ែនតា​ការពារ​ពន្លឺព្រះអាទិត្យ លាប​ឡេ​ការពារ​ស្បែក នៅពេល​ចេញ​ក្រៅ ទោះបី​ពេល​មាន​ពពក និង​ត្រូវ​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន និង​មាន​វីតាមីន C បំប៉ន​បន្ថែម​ឲ្យ​គ្រប់គ្រាន់ និង​មេត្តា​បន្ត​យកចិត្តទុកដាក់​ការពារ​សុខភាព​ឲ្យ​បាន ហ្មត់ចត់​ជៀសវាង​ការឆ្លង Covd-19​៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម