Connect with us

ព័ត៌មានជាតិ

កម្ពុជា​គាំទ្រ​ចំពោះ​អង្គការ UNSCAP ស្តីពី​ផែនទី​បង្ហាញ​ផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​

បានផុស

នៅ

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ទឹកចិត្ត​រីករាយ​និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ និង​ការគាំទ្រ​របស់​អង្គការ UNSCAP ដល់​កម្ពុជា ជាពិសេស សេចក្តីព្រាង​លទ្ធផល​របាយការណ៍ ​ស្តីពី​ផែនទី​បង្ហាញផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​សម្រាប់​ឆ្នាំ​២០៣០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​កិច្ចប្រជុំ​នេះ​យើង នឹង​ទទួលបាន​ធាតុ​ចូល​បន្ថែមទៀត ដើម្បី​ឲ្យ​ពង្រីង​លទ្ធផល​របាយការណ៍​នេះ​ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​សុក្រឹត មុន​ឈាន​ទៅ​ដាក់​ឆ្លង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នា​ខែក្រោយ។

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ថ្លែង​បែបនេះ​ក្នុងពេល​បើក​កិច្ចប្រជុំ ជាមួយ​តំណាង​និង​មន្ត្រីជាន់ខ្ពស់​របស់​អង្គការ UNSCAP ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​រួមមាន​ដូចជា​លោក Jonathan Wong ប្រធាន​ទទួលបន្ទុក​ផ្នែក​បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក Rafael Torquato Cruz ជា​មន្ត្រី​គម្រោង និង​លោកស្រី Marta Pérez Cusó មន្ត្រី​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច តាម​ប្រព័ន្ធ Online នា​ថ្មីៗ​នេះ​នៅ​ទីស្តីការក្រសួង​។​

​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ​ត្រូវ​បាន​លើក​យកមក​បង្ហាញ​តាមរយៈ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ Online នា​ថ្មីៗ​នេះ​នៅ​ទីស្តីការក្រសួង ក្រោម​អធិបតីភាព លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី ជាមួយ​តំណាង​និង​មន្ត្រីជាន់ខ្ពស់​របស់​អង្គការ UNSCAP ពី​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​រួមមាន​ដូចជា​លោក Jonathan Wong ប្រធាន​ទទួលបន្ទុក​ផ្នែក​បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក Rafael Torquato Cruz ជា​មន្ត្រី​គម្រោង និង​លោកស្រី Marta Pérez Cusó មន្ត្រី​ទទួលបន្ទុក​កិច្ចការ​សេដ្ឋកិច្ច ជាដើម។​

លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​សម្តែង​ទឹកចិត្ត​រីករាយ​និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ និង​ការគាំទ្រ​របស់​អង្គការ UNSCAP ដល់​កម្ពុជា ជាពិសេស សេចក្តីព្រាង​លទ្ធផល​របាយការណ៍​ស្តីពី​ផែនទី​បង្ហាញផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​សម្រាប់​ឆ្នាំ​២០៣០ និង​សង្ឃឹមថា​តាមរយៈ​កិច្ចប្រជុំ​នេះ​យើង នឹង​ទទួលបាន​ធាតុ​ចូល​បន្ថែមទៀត ដើម្បី​ឲ្យ​ពង្រាង​លទ្ធផល​របាយការណ៍​នេះ ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​សុក្រឹត មុន​ឈានទៅ​ដាក់​ឆ្លង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នា​ខែក្រោយ ។

លោក​បណ្ឌិត ហ៊ុល សៀង​ហេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានធ្វើ​បទ​បង្ហាញ​ពី​ពង្រាង​លទ្ធផល​​របាយការណ៍​ស្តីពី​ផែនទី​បង្ហាញផ្លូវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា​ឆ្នាំ​២០២០-២០៣០ ដែលមាន​សសរស្ដម្ភ​សំខាន់​ចំនួន​០៥គឺ ទី​១-​ជំរុញ​អភិបាលកិច្ច​ប្រព័ន្ធ​នវានុវត្តន៍​ជាតិ ទី​២-​កសាង​សមត្ថភាព​ធនធានមនុស្ស​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ (STI)​ ទី​៣-​ពង្រឹង​សមត្ថភាព​ស្រាវជ្រាវ និង​គុណភាព​ស្រាវជ្រាវ ទី​៤-​បង្កើន​កិច្ចសហការ​រវាង​ក្រសួង និង​ដៃគូ​អភិវឌ្ឍន៍ ម្ចាស់​ជំនួយ វិស័យ​ឯកជន និង​អ្នកពាក់ព័ន្ធ​ដទៃ​ទៀត និង​ទី​៥-​បង្ក​បរិស្ថាន​ល្អប្រសើរ សម្រាប់​ស្រូបយក​សមត្ថភាព​នវានុវត្តន៍ ក្នុង​វិស័យ​សហគ្រាស​ខ្នាតតូច និង​មធ្យម (SMEs) និង​ទាញ​ការវិនិយោគ​ផ្នែក STI ។​

បន្ទាប់ពី​ស្តា​ប់ ពង្រាង​លទ្ធផល​រួចមក តំណាង​អង្គការ UNSCAP បានបង្ហាញ​នូវ​ការគាំទ្រ សហការ ព្រមទាំង បានផ្តល់​សារៈសំខាន់​ចំពោះ​ការស្នើសុំ​របស់​ភាគី​កម្ពុជា ទាក់ទង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ជំនួយ​បច្ចេកទេស និង​របៀប​វារៈ​ការស្រាវជ្រាវ និង​អភិវឌ្ឍ​ថ្នាក់ជាតិ ៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម