Connect with us

ព័ត៌មានជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់៖ ទោះបី​កម្ពុជាចាប់ផ្តើម​ចាក់វ៉ាក់សាំង តែជំងឺកូវីដ-១៩នៅតែ​គំរាមកំហែងខ្ពស់

បានផុស

នៅ

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​បានបញ្ជាក់ថា ទោះបី​កម្ពុជាចាប់ផ្តើមយុទ្ធនាការ​​ចាក់វ៉ាក់សាំងបង្ការ​ជំងឺកូវីដ-១៩​ក៏ដោយ ប៉ុន្តែជំងឺនេះ នៅតែ​គំរាមកំហែងខ្ពស់ ហើយសម្តេច​បានអំពាវនាវ​ដល់​​កងទ័ព​ និង​​ប្រ​ជាពល​រដ្ឋ​​ទាំង​អស់​ កុំ​មានការ​​ធ្វេសប្រហែស និងមាន​ការ​ប្រុង​ប្រ​យ័ត្នខ្ពស់។​​

ការលើកឡើងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ​បានធ្វើឡើងតាមរយៈបណ្តាញទំនាក់​ទំនង​សង្គមហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច ​នា​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខ​ការពារជាតិរូបនោះបញ្ជាក់យ៉ាងនេះថា “ទោះបី​ជាកម្ពុជាបានចាប់ផ្តើម​យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩​ លើកដំបូង​កាលពីថ្ងៃទី​១០​ ខែកុម្ភៈ​ តែការគំរាមកំហែងនៅមានកម្រិតខ្ពស់។ ដូចនេះ​ សូម​បងប្អូនកងទ័ព​ និងប្រជាពលរដ្ឋ​ទាំងអស់​ កុំមានការធ្វេសប្រហែស​ ហើយ​ត្រូវ​បន្ត​ការពារ​ខ្លួន​ពីការចម្លងមេរោគដ៏កាចសាហាវនេះ​ ជាពិសេស​​​បងប្អូនដែលធ្វើដំណើរត្រឡប់ពីប្រទេសជិតខាង​ ត្រូវធ្វើ​ចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់​ ដើម្បី​រួមគ្នាការពារការចម្លង​ចូលក្នុងសហគមន៍របស់យើង”។​

សូមបញ្ជាក់​ថា បើតាមលោកស្រីវេជ្ជបណ្ឌិត ឳ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែលបាន​ចាប់ពីថ្ងៃទី១០ ហើយរហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ មានអ្នកបានចាក់វ៉ាក់សាំងរួចចំនួន២៦១១នាក់ (ស្រី៨៥៥នាក់) និងមានអ្នកដែលត្រូវគ្រូពេទ្យមិនអនុញ្ញាតិចំនួន៦០៨ នាក់ (ស្រី៣៣៣ នាក់)។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប​៤៨៣ករណី ក្នុងនោះអ្នកជំងឺ៤៧០នាក់ បានជាសះស្បើយ​ ហើយកំពុងព្យាបាលចំនួន១៣ ករណី​៕

​កោះកែវ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម