រដ្ឋាភិបាល​ បាន​ឧបត្ថម្ភ​ថវិកា​ដល់​ខេត្ត​ជាប់​ព្រំដែន​ សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ​ចំនួន៩៤៨៥​លាន​រៀល​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋាភិបាល​ បាន​ឧបត្ថម្ភ​ថវិកា​ដល់​ខេត្ត​ជាប់​ព្រំដែន​ សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ​ចំនួន៩៤៨៥​លាន​រៀល​

Published

on

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍ថា ​រហូត​មក​ដល់​ថ្ងៃទី​១៨​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​នេះ​ រដ្ឋាភិបាល ​បាន​ឧបត្ថម្ភ​ថវិកា​ដល់​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៩៤៨៥​លាន​រៀល​។

Image result for ពលខ្មែរ ធ្វើចត្តាឡីស័ក

​​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ នៅ​ទីស្តីការក្រសួង​សុខាភិបាល​នៅ​ព្រឹក​នេះ លោក សាស្ត្រាចារ្យ ម៉ម​ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ​ក្នុង​នោះ​រដ្ឋាភិបាល​ក៏បាន​ផ្ដល់​ជា​ឃី​ត​ចំនួន​៤៣០០០​ឃី​ត​ ដែល​ក្នុង​នោះ​មាន​កន្ទេល ភួយ សារុង ក្រមា ​និង​មី​ចំនួន​២៤៧០០​កេស​និង​ទឹកបរិសុទ្ធ​ចំនួន​៥២០០០​ដប​។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ ទន្ទឹមនឹងនេះ ​រដ្ឋាភិបាល​បាន​ផ្តល់​របប​អាហារ ​ក្នុង​១​នាក់​ចំនួន​២​ម៉ឺន​រៀល​ ផងដែរ ​សម្រាប់​សម្រួល​ដ​ល់​បង​ប្អូន​ពលករ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​ ​លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​រហូតមក​ដល់ពេលនេះ​ មាន​ពលករ​ខ្មែរ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣៨៩៤៤​នាក់​ ក្នុងនោះ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១១៧៩២​នាក់​។

​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​ ដោយឡែក​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ មាន​ចំនួន​២០៤២​នាក់​ និង​ទទួល​បាន​ការឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​និង​ឧបករណ៍​ប្រើប្រាស់​ដូច​នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ដែរ​។ ​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​ក៏បាន​ត្រៀម​ថវិកា​បម្រុង​ សម្រាប់​ឧបត្ថម្ភ​ដល់​ខេត្ត​ជាប់​ព្រំដែន​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៤៤៥​លាន​បន្ថែមទៀត​ ផងដែ​រ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​អាជ្ញាធរខេត្តបន្ទាយមានជ័យប្រកាសស្វែងរកពលករខ្មែរម្នាក់​លួចរត់ចេញពីកន្លែងចត្តាឡីស័ក​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services