ឃាត់បាន​សិស្ស​សាលា AIS ថ្នាក់​ទី ១១ ជិះ​ឡាន​សឺរ៉ែន​ស្លាកលេខ ន.ប ទៅ​សាលារៀន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឃាត់បាន​សិស្ស​សាលា AIS ថ្នាក់​ទី ១១ ជិះ​ឡាន​សឺរ៉ែន​ស្លាកលេខ ន.ប ទៅ​សាលារៀន

Published

on

ជំុវិញករណីក្មេងប្រុសសិស្ស​សាលា AIS សាខា​ជ្រោយ​ចង្វាដែលបានប្រេីប្រាស់រថយន្តពាក់ផ្លាកលេខនប​ បំពាក់សុីរ៉ែន​ ជិះទៅសាលារៀន​ ត្រូវ​បានសមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន និង​រកឃើញពាក់ព័ន្ធ​មនុស្ស ០២ នាក់ទៀត។

មនុស្ស៣នាក់ដែលពាក់ព័ន្ធក្នុងករណីនេះ​ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កោះហៅឲ្យចូលមកបំភ្លឺ​ រួមមានឈ្មោះ​ តាន់​ សម្បត្តិឧត្តម​ ជាសិស្សសាលាឯកជន​ដែលបានបេីករថយន្តផ្លាកលេខ ន.ប ទៅសាលារៀន​ ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ​ តាន់​ វិទ្យាបុត្រ​ ជាមន្ត្រីីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ​ រួមជាមួយម្ចាស់ដេីមរថយន្តឈ្មោះ​ ភ័ណ្ឌ​ ជីវិន​ ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​។

ក្រោយពេល​សមត្ថកិច្ច​ចុះធ្វើការ​ស្រាវជ្រាវដល់ទីតាំងសាលារៀនដោយផ្ទាល់​ ពិតជាមានសិស្សសាលាម្នាក់ឈ្មោះ​ តាន់​ សម្បត្តិឧត្តម​ បានជិះរថយន្តផ្លាកលេខនប​ បំពាក់សុីរ៉ែន​ មកសាលារៀនពិតប្រាកដមែន​ ។

រហូតមកដល់រសៀលថ្ងៃទី១៧​ ខែកុម្ភ: ឆ្នាំ២០២១​ សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោកបានរកឃេីញរថយន្តនេះ​ និងបាននាំយកទាំងរថយន្ត​ និងអ្នកបេីកបរដេីម្បីធ្វេីការសួរនាំនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។​

តាមចម្លេីយរបស់ក្មេងប្រុស​ តាន់​ សម្បត្តិឧត្តម​ បានទទួលស្គាល់កំហុស​ និងបានសារភាពថារូបគាត់ពិតជាបានយករថយន្តបងប្រុសដែលពាក់ផ្លាកលេខនប​ បំពាក់សុីរ៉ែន​ ជិះទៅសាលារៀនពិតប្រាកដមែន ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​​បាន​បញ្ជាក់​ថា រថយន្តដែលពាក់ផ្លាកលេខ​នប​ 2. 8763 មិនមាននៅក្នុងបញ្ជីសារពេីភណ្ឌរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឡេីយ។ ជាក់ស្តែងរថយន្តនេះត្រូវបានម្ចាស់ដេីមឈ្មោះ​ ភ័ណ្ឌ​ ជីវ័ន​ ដែលជាអតីតមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ( បច្ចុប្បន្នជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍​)​ បានស្នេីសុំធ្វេីផ្លាកលេខនបយកមកបំពាក់លេីរថយន្តឯកជនរបស់ខ្លួន​តាំងពីឆ្នាំ២០១៦មកម្ល៉េះ​ លុះមកខែតុលា​ ឆ្នាំ២០២០​ ឈ្មោះ​ ភណ្ឌ​ ជីវ័ន​ បានលក់រថយន្តនេះទៅឲ្យ​មិត្តភក្ត្ររបស់ខ្លួនឈ្មោះ​ តាន់​ វិទ្យាបុត្រ​ ដែលជាមន្ត្រីនគរបាលនៅរាជបណ្ឌិតសភានគរបាលជាតិ​។​

ក្រោយពីទទួលស្គាល់កំហុស​ ធ្វេីកិច្ចសន្យា​ និងសុំទោសជាសាធារណ:រួច​ សមត្ថកិច្ចការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វេីការប្រគល់រថយន្ត​ និងមនុស្សទាំង៣នាក់នេះ​ ទៅនាយកដ្ឋាននគរបាលចរាចរណ៍​ និងសណ្តាប់ធ្នាប់សាធារណ: ដេីម្បីត្រួតពិនិត្យឲ្យបានច្បាស់អំពីផ្លាកលេខ​ ជាពិសេសនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការលក់ដូររថយន្តផ្លាកលេខនប​ និងការប្រេីប្រាស់រថយន្តពាក់ផ្លាកលេខនប​ បំពាក់សុីរ៉ែន​ ជិះទៅសាលារៀនដោយជនសុីវិលដែលមិនមែនជាសមត្ថកិច្ច​ ។

ម្យ៉ាងវិញទៀតដោយរថយន្តនេះមិនមែនជារថយន្តរបស់អង្គភាព​ នាយកដ្ឋានចរាចរណ៍នឹងធ្វេីការដោះសុីរ៉ែនចេញ​ ហេីយដោយការយករថយន្តនេះទៅប្រេីប្រាស់ខុសគោលការណ៍​ សមត្ថកិច្ចនឹងធ្វេីការដកហូតផ្លាកលេខនបមករក្សាទុកមិនអនុញ្ញាតឲ្យប្រេីប្រាស់បន្តទៀតឡេីយ​ ។ ចំណែកម្ចាស់ដេីមរថយន្ត​ និងម្ចាស់បច្ចុប្បន្ន​ ដែលជាមន្ត្រីប៉ូលិស​ នាយកដ្ឋានចរាចរណ៍​ និងការិយាល័យចរាចរណ៍ផ្លូវគោក​ នឹងធ្វេីរបាយការណ៍គោរពជូនទៅប្រធានអង្គភាពរបស់គាត់ទាំងពីរ​ ដេីម្បីអនុវត្តបន្ត​ និងដាក់វិន័យកងកម្លាំងចំពោះកំហុសនេះផងដែរ​ ៕

ប្រភព៖ ស្នងការនគរបាលរាជធានីភ្នំពេញ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services