ផ្លូវ​ជាតិ​លេខ​ពីរ ធ្វើ​យឺត​រដ្ឋមន្រ្តី​ចុះ​ផ្ទាល់​ឲ្យ​បន្ថែម​គ្រឿង​ចក្រ និង​ឧស្សាហ៍​​ស្រោចទឹក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្លូវ​ជាតិ​លេខ​ពីរ ធ្វើ​យឺត​រដ្ឋមន្រ្តី​ចុះ​ផ្ទាល់​ឲ្យ​បន្ថែម​គ្រឿង​ចក្រ និង​ឧស្សាហ៍​​ស្រោចទឹក

Published

on

រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​បាន​លើក​​ពី​ដំណើរការ​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ២ មាន​ភាព​យឺតយ៉ាវ​ជាង​ការ​គ្រោង​ទុក ដោយ​មក​ដល់​ពេល​នេះ​ទើប​សម្រេច​បាន​ជាង ២៧ ភាគរយ​ប៉ុណ្ណោះ។

ឯកឧត្តម ស៊ុន ចាន់ថុល បាន​លើក​ឡើង​ ពេល​កំពុង​ចុះ​ត្រួត​ពិនិត្យ​ផ្ទាល់​ការដ្ឋាន​ផ្លូវ​ជាតិ​លេខ​ពីរនៅ​ព្រឹកនេះ ដើម្បី​ត្រួតពិនិត្យ​គុណភាព និង​ការ​វិវឌ្ឍ​ការ​ស្ថាបនា​ផ្លូវ​ជាតិ​មួយ​ខ្សែ​នេះ​។

ផ្លូវ​ជាតិ​លេខ​ពីរ​ដែល​មាន​ប្រវែងជាង​ ៦០ គម តាម​ផែនការ​គ្រោង​បញ្ចប់​នៅ​ខែ​មេសា ឆ្នាំ​២០២២។ ប៉ុន្តែ​ជាក់ស្តែង​ប្រើ​ពេល​ជាង​ពាក់​កណ្តាល​ ទើប​តែ​សម្រេច​បាន​ជាង ២៧ ភាគរយ​ប៉ុណ្ណោះ។

រដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ត្រូវ​បន្ថែម​គ្រឿងចក្រ ដើម្បី​ស្ថាបនា​ផ្លូវ​នេះ​ឲ្យ​បញ្ចប់​តាម​ការ​ព្រមព្រៀង។ ជាមួយ​គ្នា​នេះ​ត្រូវ​ឧស្សាហ៍​ស្រោចទឹក កុំ​ឲ្យ​ហ៊ុយ​ដល់​អ្នក​ធ្វើ​ដំណើរ រួម​ទាំង​ការ​រៀបចំ​ស្លាក​សញ្ញា​សុវត្ថិភាព កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​នៅ​ពេលយប់។

ឯកឧត្តម​បាន​ថ្លែង​បញ្ជាក់ថា​ ការ​យឺតយ៉ាវ​អាច​ត្រូវ​បាន​អនុគ្រោះ​បើ​សិន​មាន​ហេតុផល​ត្រឹមត្រូវ តែ​រឿង​គុណភាព​មិន​អាច​ចរចា​បាន​ទេ បើ​ស្ថាបនា​រួច​តែ​ពីដៃ​ក្រសួង​នឹង​មិន​អាច​ទទួល​យក​បាន​ទេ។

ផ្លូវជាតិ​លេខ​ពីរ​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​​អំឡុង​ខែ​តុលា ឆ្នាំ​២០១៩ ហើយ​គ្រោង​បញ្ចប់​នៅ​ខែ​មេសា ២០២២។ តែ​ជាក់​ស្តែង​ការស្ថាបនា​ផ្លូវ​នេះ​មាន​ភាពយឺតយ៉ាវ ហើយ​ក្រសួង​សាធារណការ​កំពុង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​យកចិត្តទុកដាក់​ពន្លឿន​ការស្ថាបនា​ផ្លូវ​ជាតិ​ដែល​ស៊ីពេលយ៉ាង​យូរ​នេះ ដែល​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ។

ការដ្ឋាន​​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​បែងចែក​ជា​ពីរ​កំណាត់​​គឺ​ផ្លូវជាតិលេខ២ ចាប់​ពី​រង្វង់មូលតាខ្មៅ ដល់​អូរចំបក់​ប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម ប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិត​ក្នុង​ភូមិសាស្រ្ត ខេត្តតាកែវ។ គ្រោង​ចំណាយ​ថវិកា ៥៦,១លានដុល្លារ ដែល​ជា​ហិរញ្ញប្បទាន ពី​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services