ដំណឹងល្អ​វ៉ាក់សាំង AstraZeneca នឹងមកដល់កម្ពុជានៅខែក្រោយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ដំណឹងល្អ​វ៉ាក់សាំង AstraZeneca នឹងមកដល់កម្ពុជានៅខែក្រោយ

បានផុស

នៅ

តាមការគ្រោងទុក កម្ពុជានឹងទទួលបានវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ដែលផលិតនៅប្រទេសឥណ្ឌា ជាង១លានដូស (១,២៩៦,០០០) តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ក្នុងឆ្នាំ ២០២១ ចាប់ពីខែមីនាក្រោយនេះ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាការពារពីជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី ឱ វណ្ណឌីនរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា តាមផែនការរបស់មជ្ឈមណ្ឌលកូវ៉ាក់របស់អង្គការសុខភាពពិភពលោកក្នុងចំណោមវ៉ាក់សាំង ១,២៩៦,០០០ដូស នោះនៅត្រីមាសទី១ដែលកំឡុងមីនាឬខែមេសានេះនឹងអាចផ្តល់ជួនកម្ពុជានៅត្រីមាសទី១ប្រមាណជាង ៤ សែនដូស (៤៥៣៦,០០)​ទៅ៥ សែនដូស(៥១៨៤០០) និងនៅត្រីមានទី២អាចខែខែកក្ដាទៅខែសីហាផ្តល់ ៧៧៧,៦០០ដូស ទៅ៨៤២,៤០០ ដូសប្រសិនបើមិនមានអ្វីប្រែប្រួលទេនោះ សម្រាប់ឆ្នាំ ២០២១។

ថ្នាក់ដឹកនាំសុខាភិបាលចាំទទួលវ៉ាក់សាំងស៊ីណូហ្វាមកាលពេលកន្លងទៅ

លោកស្រីបានបន្តថាដោយឡែកសម្រាប់វ៉ាក់សាំងមួយប្រភេទទៀតរបស់ចិនដែលមានឈ្មោះថាស៊ីណូវ៉ាក់កម្ពុជាកំពុងពិចារណាថាតើយើងគ្រោងនឹងទិញបន្ថែមទៀតចំនួនប៉ុន្មានក្នុងការចាក់ឲ្យប្រជាពលរដ្ឋយើងខណៈក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងសុខាភិបាលព្រមទាំងភាគីពាក់ព័ន្ធកំពុងប្រជុំពិភាក្សាលើបញ្ហាវ៉ាក់សាំងនេះហើយព្រោះថាការទិញវ៉ាក់សាំងនេះគឺត្រូវរៀបចំផែនការមួយឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យមានការប៉ពាល់ដល់ដំណើរការចាក់វ៉ាក់សាំង។

លោកស្រីបានបន្ថែមថានៅក្នុងការចាក់ជាលើកដំបូងនេះក្រសួងចាក់តែទៅលើមនុស្សចំនួនតែ១៤៩៥០០នាក់ប៉ុណ្ណោះក្នុងចំណោមវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន៣០ម៉ឺនដូស។ចំណែកនៅសល់សម្រាប់ចាក់ជាលើកទី២ដល់អ្នកដែលចាក់លើកទី១រួចហើយ។

លោកស្រីបានបញ្ចាក់ថាបន្ទាប់ពិចាក់វ៉ាក់សាំងនេះទៅក្រសួងនឹងបន្តចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដែលមជ្ឈមណ្ឌលកូវ៉ាក់ផ្តល់មកនៅខែមីនាឬខែមេសាខាងមុខនេះជួនដល់ប្រជាពលរដ្ឋមួយចំនួនទៀតពិសេសគ្រូបង្រៀននិងប្រជាពលរដ្ឋមួយចំនួនទៀត។

គួរបញ្ជាក់ថាកម្ពុជាទើបទទួលបានវ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមពីចិនចំនួន៦០ម៉ឺនដូសក្នុងចំណោម១លានដូសដែលភាគីចិនសន្យាលផ្តល់ឲ្យក្នុងនោះមាន៣០ម៉ឺនដូសប្រគល់ជួនក្រសួងសុខាភិបាលនិង៣០ម៉ឺនដូសទៀតប្រគល់ជួបក្រសួងការពារជាតិ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អាជីព១១ នាទី មុន

អង្គការ UNIDO ផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដល់អ្នកចិញ្ចឹមត្រីកម្ពុជា

ព័ត៌មានជាតិ១១ នាទី មុន

ប្រមុខ​ការ​ទូត​កម្ពុជា ស្វាគមន៍​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​សហរដ្ឋអាមេរិក ក្នុងការ​បង្កើន​ទំនាក់ទំនង​ជាមួយ​អាស៊ាន

ព័ត៌មានជាតិ២០ នាទី មុន

មិនមាន​ការបិទ​ខ្ទប់​ផ្សា​របឹង​កេង​ទេ បើ​ទោះបី​រកឃើញ មាន​កូ​វីដ​-១៩ ពីរ​នាក់ រស់នៅ​បឹង​សាឡាង

ព័ត៌មានជាតិ៣៥ នាទី មុន

លោកជំទាវ ម៉ែន សំអន ទទួលអង្ករ១០តោន ពីសប្បុរសជន ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ

ព័ត៌មានជាតិ៣៦ នាទី មុន

ផ្សារបឹងកេងកង​មិនបិទទេ ទោះ​បីរកឃើញ មានកូវីដ-១៩ លើអា​ជីវករ២នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services