Connect with us

ព័ត៌មានជាតិ

កម្ពុជា​ទិញ​វ៉ាក់សាំង​​កូ​វីដ​-១៩ ពី​ឥណ្ឌា​ចំនួន​៥​លាន​ដូ​ស​បន្ថែមទៀត​

បានផុស

នៅ

ការបញ្ជាក់​ពី​ការទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ពី​ប្រទេស​ឥណ្ឌា​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចសន្ទនា តាម​ទូរស័ព្ទ រវាង លោក​ឧ​ត្ត​ម​ឧ​ប នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោក បណ្ឌិត ស៊ូ​ប្រា​ម៉ាន​យ៉ាំ ចៃ​ហ្សា​ន​កា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេស នៃ​សា​ធារណ​រដ្ឋ​ឥណ្ឌា កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ម្សិលមិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចសន្ទនា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ឥណ្ឌា ដែល​បាន​អភិវឌ្ឍ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន​២​ប្រភេទ ប្រកបដោយ​ជោគជ័យ និង​បាន​ថ្លែង​កោតសរសើរ​កាយវិការ​មនុស្សធម៌​ជា​អន្តជាតិ​របស់​ឥណ្ឌា ចំពោះ​ការបរិច្ចាគ និង​លក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ រាប់លាន​ដូ​ស​ដល់​ប្រទេស​​ជាច្រើន​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ឥណ្ឌា​ផងដែរ ដែល​បានអនុម័ត​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន​១​សែន​ដូ​ស ដល់​កម្ពុជា តាមរយៈ​វិទ្យាស្ថាន​សេរ៉ូម​នៃ​ប្រទេស​ឥណ្ឌា ផ្អែកលើ​កិច្ចសន្យា​ពាណិជ្ជកម្ម ទោះបីជា​មានការ​ប្រកួត​ប្រជែង និង​សំណើ​ជាច្រើន​ពី​ប្រទេស​ដៃគូ និង​តម្រូវការ​ក្នុងស្រុក​ក៏ដោយ​។

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​សម​ភាគី​ឥណ្ឌា​ដែរ​ថា កម្ពុជា​ត្រូវ​ការទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥ លាន​ដូ​ស ដោយ​ស្នើ​សុំឱ្យ​ភាគី​ឥណ្ឌា​ផ្គត់ផ្គង់ វ៉ាកសាំង​នេះ​ក្នុងដំណាក់កាល​ដំបូង ចំនួន ១ លាន​ដូ​ស​។ លោក​បញ្ជាក់ដែរថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្រេច​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ពី​ឥណ្ឌា ដោយសារ​កម្ពុជា និង​ឥណ្ឌា​មាន​ប្រវត្តិ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​ម្យ៉ាងទៀត​ដោយសារ​ប្រជាជន​កម្ពុជា​ជឿទុកចិត្ត​លើ​ថ្នាំពេទ្យ និង​សេវា​សុខភាព​របស់​ឥណ្ឌា ដែលមាន​តម្លៃ​សមរម្យ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​។​

​ជាការ​ឆ្លើយតប លោក ចៃ​ហ្សា​ន​កា បាន​ថ្លែងថា ប​ច្ច​ប្បន្ន​នេះ ប្រទេស​ឥណ្ឌា​មាន​តម្រូវការ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ខ្ពស់ ទាំង​តម្រូវការ​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ លោក​បញ្ជាក់​ច្បាស់​ថា ដោយសារ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានដាក់​សំណើ​ទៅ​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិន​ដ្រា ម៉ូ​ឌី ហើយ​ប្រទេស​ឥណ្ឌា​ចាត់ទុក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​ឥស្សរជន​ដ៏​សំខាន់ និង​ជា​ថ្នាក់ដឹកនាំ​ដ៏​គួរឱ្យ​គោរព ហើយនឹង​រាយការណ៍​សំណើសុំ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៥​លាន​ដូ​ស​នេះ ទៅ​នាយករដ្ឋមន្ត្រី ណារិន​ដ្រា ម៉ូ​ឌី ព្រមទាំង​បាន​សន្យាថា នឹង​ខិតខំ​ជួយ​កម្ពុជា​ឲ្យ​ទទួលបាន​វ៉ាក់សាំង​នេះ​។

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានីកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាព និងរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម