Connect with us

ព័ត៌មានជាតិ

ខឹង​ប្អូន​ថ្លៃ​ មកកាប់​ប្អូន​ស្រី​បង្កើត​ស្លាប់ ខណៈ​កំពុង​កាង​ប្ដី​

បានផុស

នៅ

​ប្រុស​វ័យ​ចំណាស់​ម្នាក់​ខឹង​ប្អូនថ្លៃ​ប្រុស​ មិន​អាច​ទប់​កំហឹង​បាន ​ស្រាប់តែ​ទៅ​កាប់​ប្អូនស្រី​បង្កើត របួសធ្ងន់​ពេល​ដឹក​ដល់​ពេទ្យ​ស្លាប់​នៅ​វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ​ឆ្នាំ​២០២១ នៅ​ភូមិ​គោក​ធំ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ​ បាន​ឲ្យ​ដឹងថា ជនដៃដល់​មានឈ្មោះ យ៉ុ​ន យ៉ាន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់​ថ្ងៃ​នៅ​ភូមិ​គោក​ធំ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ យ៉ុ​ន យ៉េន ភេទ​ស្រី​ អាយុ​៣៩ឆ្នាំ ត្រូវជា​ប្អូនស្រី​បង្កើត រស់នៅ​ផ្ទះ​ជាមួយគ្នា។ ​វរសេនីយ៍ឯក បានបញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀតថា​ មុនពេល​កើតហេតុ​នោះ ​ជនសង្ស័យ​កន្លងមក​បាន​ខឹង​និង​ប្អូនថ្លៃ​យ៉ាង​ខ្លាំង​ អា​រឿង​ដើរលេង​មកដល់​ផ្ទះ​ បំផ្លាញ​ទ្រព្យ​សម្បត្តិ​ និង​ប្រាក់​ក្នុង​ផ្ទះ​អស់​ច្រើន ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​នេះ​ គាត់​មានបំណង​កាប់​ឈ្មោះ ​ជឿ​យ អេស​ ដែល​ជា​ប្អូនថ្លៃ​នេះ​ទេ​ តែ​ប្អូនថ្លៃ​នៅ​ក្នុង​បន្ទប់​មិន​ចេញ​ក្រៅ​ដោយ​ចាក់​គន្លឹះ​ជាប់ នៅ​ពេល​នោះ​គាត់​ឃើញ​ឈ្មោះ​ យ៉ុ​ន យ៉េន ដែល​តែងតែ​កាង​ប្តី​ចេញពី​បន្ទប់ទឹក​នៅ​ក្នុង​ផ្ទះ​ ហើយ​គាត់​ក៏​មាន​ចេតនា បាន​យក​កាំបិត​ខ្វែវ​នោះ​កាប់​ទៅលើ យ៉ុ​ន យ៉េន​ ឲ្យ​ស្លាប់​តែ​ម្តង ​ត្រូវ​ក្បាល​ផ្នែក​ខាងស្តាំ ប្រវែង​១៨ ស​.​ម ដាច់​កូនដៃ​ស្តាំ១ ត្រូវ​ខ្នងដៃ​ឆ្វេង ប្រវែង៧ ស​.​ម ជនរងគ្រោះ​ពេល​បញ្ជូន​ទៅ​ពេទ្យ​ស្លាប់​តាមផ្លូវ។

​ក្រោយពី​កើតហេតុ រួច​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន បញ្ជូន​មក​អធិការដ្ឋាន​នគរ​បា​ល​ស្រុក​ ដើម្បី​ធ្វើការ​សួរនាំ។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនដៃដល់​បាន​សារភាពថា ​ខ្លួន​ពិតជា​មានបំណង​កាប់​ទៅលើ​ឈ្មោះ ជឿ​យ អេស អាយុ​៤១​ឆ្នាំ​ ជា​ប្អូនថ្លៃ​តែ​ប្រពន្ធ​កាង​ខ្លាំង​ពេក​ បណ្តាល​ឲ្យ​ធ្វើ​ឲ្យ​គាត់​កាន់តែ​ខឹង​កាប់​តែ​ម្តង​។​ លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី បាន​បញ្ជាក់​ថា​ជនសង្ស័យ ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ហើយ​បន្ត​បញ្ជូន​ទៅ​តុលា​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ល្បិចបោកថ្មី លក់ពេជ្រក្លែងក្លាយបានលុយ ៤០ ម៉ឺនរៀល គេចខ្លួនបាត់ស្រមោល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម