Connect with us

ព័ត៌មានជាតិ

​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​

បានផុស

នៅ

​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ដែលជា​ក្រុមហ៊ុន​វិនិយោគ​និង​អភិវឌ្ឍន៍​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន ភី​ធី​ធី ដែលជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ក្នុង​គោលបំណង​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវបាន​ប្រារព្ធ​ឡើង​ កាល​ពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រោម​អធិបតីភាព​របស់​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប និង​លោក Songpon Thepnumsommanus នាយក​គ្រប់គ្រង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លី​មី​ធី​ត​។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មកពី​ក្រុមហ៊ុន​ទាំងពីរ និង​ធុរជន​សំខាន់ៗ​ផ្សេងទៀត​បាន​ចូលរួម​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​។​

​នៅក្នុង​ផ្នែក​មួយ​នៃ​អនុស្សរណៈ​យោគយល់​នេះ ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លី​មី​ធី​ត នឹង​ស្វែងរក​ឱកាស​ ដើម្បី​សហការគ្នា​អភិវឌ្ឍ​ដំណោះស្រាយ​ទូទាត់ សេវាកម្ម​ហិរញ្ញវត្ថុ ការលក់ និង​ការធ្វើ​ទីផ្សារ​ទូទាំង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន ភី​ធី​ធី​។

​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប បាន​មានប្រសាសន៍​ស្វាគមន៍​ចំពោះ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​ទំនាក់ទំនង​ធុរកិច្ច​ដ៏​ជិតស្និទ្ធ​នាពេល​បន្តបន្ទាប់​ទៀត​។ អ្នកឧកញ៉ា​ក៏បាន​មានប្រសាសន៍ថា​៖ « ពិធី​ចុះហត្ថលេខា​នេះ​ គឺជា​ព្រឹត្តិការណ៍​យុទ្ធសាស្ត្រ​សម្រាប់​ភាគី​ទាំងសងខាង និង​ជា​ជំហាន​ដ៏​សំខាន់​ឆ្ពោះទៅរក​កិច្ចសហការ​ធុរកិច្ច​កាន់តែ​ប្រសើរឡើង​។​»

​លោក Songpon Thepnumsommanus នាយក​គ្រប់គ្រង​ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លី​មី​ធី​ត បាន​មានប្រសាសន៍ថា ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា បាន​ទន្ទឹងរង់ចាំ​ការសហការ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​។ លោក​បាន​ថ្លែងថា​៖ « ពួកយើង​ពិតជា​រីករាយ​ក្រៃលែង​ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ហើយ​យើង​មាន​សេចក្តី​រីករាយ ​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ដែលជា​ក្រុមហ៊ុន​ពោរពេញ​ទៅដោយ​ជំនាញ​ដែល​នឹង​ជួយ​ពង្រីក​វត្តមាន​របស់​យើង​នៅក្នុង​ប្រទេស​បន្ថែមទៀត​។​»​លោក​បាន​បន្តថា​៖ «​កិច្ចសហប្រតិបត្តិការ​នេះ​ បាន​សបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ភី​ធី​ធី ក្នុងការ​ជំរុញ​ប្រទេស​កម្ពុជា​ឲ្យ​មានការ​អភិវឌ្ឍ និង​ឈានទៅរក​យុគសម័យ​ឌីជីថល​។​»

​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប គឺជា​ក្រុមហ៊ុន​វិនិយោគ​និង​អភិវឌ្ឍ​ចម្រុះ ​ដែលមាន​ក្រុមហ៊ុន​ជាង​៣០ ស្ថិតក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ បដិសណ្ឋារកិច្ច ប្រព័ន្ធ​ផ្សព្វផ្សាយ ទូរគមនាគមន៍ ថាមពល​អគ្គិសនី និង​ការអភិវឌ្ឍ​អចលនទ្រព្យ​។ ក្រុមហ៊ុន ភី​ធី​ធី ខេ​ម​បូ​ឌា លីមីត​ធី​ត (​ភី​ធី​ធី​ស៊ី​អិ​ល​) គឺជា​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ ដែលមាន​មូលដ្ឋាន​នៅ​ព្រះរាជាណាចក្រ​ថៃ ដែល​ផ្គត់ផ្គង់ ចែកចាយ និង​លក់​ប្រេង​ នៅលើ​ទីផ្សារ​និង​ផលិតផល​ពាក់ព័ន្ធ​នានា​។ បន្ថែម​ពីលើ​អាជីវកម្ម​ប្រេងឥន្ធនៈ ក្រុមហ៊ុន ភី​ធី​ធី ក៏មាន​អាជីវកម្ម​ផ្សេងទៀត រួមមាន Café Amazon, Jiffy Mart, Pearly Tea, Fit Auto​។ ពិធី​ចុះហត្ថលេខា​នេះ​បាន​ប្រារព្ធ​ឡើង នៅវេលា​ម៉ោង​១២:៣០​នាទី​ថ្ងៃត្រង់ នា​ថ្ងៃទី​១៨ ខែកុម្ភៈ នៅ​សាលចតុម្មុខ ក្នុង​សណ្ឋាគារ​កាំបូឌីយ៉ាណា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម