Connect with us

ព័ត៌មានជាតិ

នៅ​រាជធានី​ភ្នំពេញ មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជាង​៤០​កន្លែង ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ​៖ នៅ​រាជធានី​ភ្នំពេញ មាន​មណ្ឌល​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​ជាង​៤០​កន្លែង ស្ថិតនៅក្នុង​ចំនួន​៨​ខណ្ឌ ​ចំណុះ​ឲ្យ​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កុំ​ឲ្យ​រាលដាល​ចូល​ទៅដល់​សហគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍ គិ​ន សុធី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​មួយ កាលពី​រសៀល​ថ្ងៃទី​១៩​ខែកុម្ភៈ ​ឆ្នាំ​២០២១​នេះ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អភិបាលខណ្ឌ​ទាំង​១៤​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ។

លោក​ឧ​ត្ត​ម​សេនីយ៍ គិ​ន សុធី បានបញ្ជាក់​ឲ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ​មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​៤១ កន្លែង ស្ថិតនៅក្នុង​ខណ្ឌ​ចំនួន​៨​ចំណុះអោយ​រាជធានី​ភ្នំពេញ ក្នុងនោះ​មាន​ទាំង​សណ្ឋាគារ​សុខា មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រាជធានី​ភ្នំពេញ ដែល​ស្ថិត​ជិត​មហាវិថី​ឈ្នះ​ឈ្នះ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ មណ្ឌល​ច​ត្តា​ឡី​ស័ក​ចាក់អង្រែលើ មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅក្នុង​មន្ទីរ​ពេទ្យ​រុស្ស៊ី ហើយ​ក្នុងចំណោម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងនេះ យើង​បាន​ប្រើប្រាស់​កម្លាំង​ចំនួន ៤០២​នាក់ ក្នុងនោះ​ប៉ូលីស​អន្តរាគមន៍​ចំនួន​៧០​នាក់ ក្រៅពីនោះ​គឺជា​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​ខណ្ឌ​នីមួយៗ​។

លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នោះបាន​លើកឡើង​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​រំលឹក​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ឡើងវិញ ដោយសារ​ថា មកដល់ពេលនេះ ប្រជាពលរដ្ឋ​ហាក់ដូចជា​លែង​មាន​ការប្រុងប្រយ័ត្ន ចំពោះ​ជំងឺ​កូ​វីដ​-១៩ហើយ។ ដូច្នេះ​ទេ ក្នុងនាម​អាជ្ញាធរ​ដែនដី​ទាំង​១៤​ខណ្ឌ​ក​ម្លាំ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​ចុះ​ណែនាំ ផ្សព្វផ្សាយ​ជាប្រចាំ ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩​ឡើងវិញ ខណៈ​ដែរ កាលពីមុន​យើង​អនុវត្ត​បានល្អ ហើយ​ប្រជាពលរដ្ឋ​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​យើង​ផងដែរ ដែល​ធ្វើឱ្យ​យើង​អាច​គ្រប់គ្រង​បាន​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។

លោក​ឃួ​ង ស្រេង​ក៏បាន​បញ្ជាក់ដែរថា កិច្ចប្រជុំ​នេះ​យើង​នឹង​ពិភាក្សា​រក​ចំណុច​គន្លឹះ រក​ចំណុច​ចន្លោះ​ប្រហោង​ដើម្បី​យើង​យក​ចំណុច​ទាំង​នោះមក​បំពេញបន្ថែម​និង​អនុវត្ត​អោយចំ​គោលដៅ ក្នុង​កិច្ចការពារ​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​៕​

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានីកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាព និងរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម