Connect with us

ព័ត៌មានជាតិ

មេខ្យល់៣នាក់ទៀត ផ្គើននិងបម្រាមអាជ្ញាធរជាប់ជុចសមត្ថកិច្ច

បានផុស

នៅ

មេខ្យល់ប្រុសស្រីចំនួន ៣ នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន អំឡុងពេលធ្វើសកម្មភាពលួចដឹកពលករតាមរថយន្តនៅច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង ៣ ទី១ មានឈ្មោះ ឈឿត ឈៀត ភេទ ប្រុស អាយុ ៤២ ឆ្នាំ ទី២ មានឈ្មោះ ប៉ុន សារឿត ភេទប្រុស អាយុ ៥៥ ឆ្នាំ និងទី ៣ មានឈ្មោះ អ៊ុន សំអាត ភេទស្រី អាយុ ៤២ ឆ្នាំ។ អ្នកទាំង ៣ រស់នៅក្នុងឃុំគោក រមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីឌី សុជាតិ ស្នងការរងទទួលផែនការងារ ប្រឆាំងការជួញដូរមនុស្សនិង ការពារអនីតិជន បានឲ្យដឹងថា ជនទាំង៣នាក់នេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទពាក់ព័ន្ធនិងករណីដឹកមនុស្សតាមរថយន្តទៅឲ្យមេខ្យល់នៅច្រកបឹង​ត្រគួនយកទៅធ្វើការនៅប្រទេសថៃខុសច្បាប់។

នៅចំពោះមុខសម្ត្ថកិច្ចជនទាំង៣នាក់បានសារភាពថា ពួកគេពិតជាបានដឹកជញ្ជូនពលករទាំង៣នាក់ដោយខុសច្បាប់ទៅប្រគល់ឲ្យមេខ្សល់ ឈ្មោះយាយ ណយ ភេទស្រីអាយុ៤០ឆ្នាំ នៅចំណុចបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ប្រាកដមែន។

ពេលនេះកម្លាំងនគរបាលការិយាល័យបានបំពេញសំណុំរឿងបញ្ជូនទៅសលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទ៖វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម