Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​អូស្ត្រាលី នឹង​ផ្តល់​ថវិកា​២​លាន​ដុល្លារ ដល់​សាលាក្តី​ខ្មែរក្រហម

បានផុស

នៅ

អូស្ត្រាលី​នឹង​ផ្តល់​ថវិកា​រហូតដល់​២​លាន​ដុល្លារ​អូស្ត្រាលី ក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខ តាមរយៈ​អង្គការសហប្រជាជាតិ ដើម្បី​ជួយ​បញ្ចប់​ដំណើរការ​នីតិវិធី​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម និង ដើម្បី​គាំទ្រ​ដល់​បណ្ណសារ និង​យន្តការ​ផ្សព្វផ្សាយ​របស់​សហគមន៍ នេះ​បើតាម​ការបញ្ជាក់​ពី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ស្ថានទូត​អូស្ត្រាលី​បានបញ្ជាក់​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា ការផ្តល់​ថវិកា​នា​ពេល​នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​ការបរិច្ចាគ​មុនៗ​ចំនួន​ជាង​៤០ លាន​ដុល្លារ​អូស្ត្រាលី ដល់​សាលា​ក្តី ចាប់តាំងពី​ឆ្នាំ​២០០៥​មក ដែល​ធ្វើ​ឲ្យ​ប្រទេស​អូស្ត្រាលី​ក្លាយជា​ម្ចាស់​ជំនួយ​អន្តរជាតិ​ធំជាងគេ​លំដាប់​លេខ​បី​។ ការគាំទ្រ​របស់​អូស្ត្រាលី​ចំពោះ​សាលាក្តី​ខ្មែរក្រហម ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​អូស្ត្រាលី​លើ​យុត្តិធម៌​ព្រហ្មទណ្ឌ​អន្តរជាតិ និង​ភាពជឿជាក់​របស់​អូស្ត្រាលី​ថា តាមរយៈ​ការយល់ដឹង និង​ការទទួលខុសត្រូវ​លើ​អំពើ​ដ៏​អាក្រក់​ពី​អតីតកាល អាចធ្វើ​ការ​ជាមួយ​ប្រទេស​កម្ពុជា និង​ក្នុង​តំបន់ ដើម្បី​ធានាថា រឿង​ទាំងនេះ​នឹងមិន​កើតមាន​ម្តង​ទៀតឡើយ​។

សូម​បញ្ជាក់​ថា ប្រជាជន​កម្ពុជា​ប្រមាណ​៨៣០០០​នាក់ បាន​ចូលរួម​ស្តាប់​សវនាការ​ក្នុងអំឡុងពេល​ជំនុំជម្រះ​របស់​សាលាក្តី ដែល​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ពីរ​នាក់ ត្រូវ​បាន​កាត់ទោស​ពី​បទ​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានីកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាព និងរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម