គ្រឿងញៀន​ជាង​១​គីឡូក្រាម​ជាមួយនឹង​ជនសង្ស័យ​ពីរ​នាក់ ​ត្រូវ​អាវុធហត្ថ​បង្ក្រាប
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គ្រឿងញៀន​ជាង​១​គីឡូក្រាម​ជាមួយនឹង​ជនសង្ស័យ​ពីរ​នាក់ ​ត្រូវ​អាវុធហត្ថ​បង្ក្រាប

Published

on

តាកែវ ​៖ ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ប្រុស​ស្រី២​នាក់​ ជាមួយនឹង​គ្រឿងញៀន​ជាង​១​គីឡូក្រាម ត្រូវ​អាវុធហត្ថ​ខេត្តតាកែវ ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ទីតាំង​២​ផ្សេងគ្នា​ហើយ​ត្រូវ​បង្ហាញខ្លួន​នៅ​បញ្ជាការដ្ឋាន​នៅ​រសៀល​ថ្ងៃទី​១៩​ ខែកុម្ភៈ ​ឆ្នាំ​២០២១​។

លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយមាន​ការ​បញ្ជា​ផ្ទាល់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ រូបលោក​រួមជាមួយ​ក​ង​កម្លាំង​បានទទួល​ព័ត៌មាន​ថា មាន​សកម្មភាព​ចែកចាយ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​គ្រួស ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ ក៏បាន​ចុះទៅ​ភ្លាមៗ ដោយ​ឃើញ​មាន​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ដែលជា​បទល្មើស​ជាក់ស្តែង​កំពុង​ចែកចាយ​នៅ​ខាងក្រោយ​ផ្ទះ​សំបុក​ត្រចៀក​កម្ម​ដែល​គេ​ទុកចោល នៅ​ភូមិ​ឃុំ​ខាងលើ​នា​វេលា​ម៉ោង ១១​និង​៣០​នាទី នៅ​ភូមិ​ឃុំ​ខាងលើ​ប្រាកដ​មែន ក៏​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ មានឈ្មោះ ហេង លឹម​គន់ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ រួមជាមួយ​នឹង​សា​ធាតុ​ញៀន​ចំនួន​១១៣,៥៦​ក្រាម និង​ជញ្ជីង​ម​០១ ។

លោក​មេបញ្ជាការ​រង​ក​ង​រាជ​អាវុធហត្ថ​ខេត្តតាកែវ​បាន​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​ការ​សួរនាំ​រក​មេ​ក្លោង ក៏​បន្ត​យន្តការ​ពន្លៀន​លើ​ការ​បង្ក្រាប​មុខសញ្ញា​ជា​មេក្លោង​ចែកចាយ​គ្រឿងញៀន​ក្នុង​ថ្ងៃ​ដដែល​បន្ត​ទៀត ដោយ​សុំ​សហការ​ជាមួយនឹង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រហូត​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​មេក្លោង​ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់ទៀត មានឈ្មោះ ស្រ៊ុន ស្រីមុំ ភេទ​ស្រី អាយុ​២៧​ឆ្នាំ នៅ​ចំណុច​ខាងមុខ​សាលាបឋមសិក្សា​ពងទឹក សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដោយ​ដកហូត​បាន​ម្ស៉ៅ​ក្រាម​សរ​ថ្លា​មាន​ទម្ងន់ ១៣៩៧,៩២​ក្រាម ជញ្ជីង​មួយ និង​ទូរសព្ទដៃ​មួយគ្រឿង។

បច្ចុប្បន្ន​នៅ​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវបាន​សួរនាំ​បន្ថែម​ពី​កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្តតាកែវ និង​បាន​កសាង​សំណុំរឿង​បន្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

ដោយ ៖ វីរៈ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services