តម្រុយ​​ឆ្លង​​កូវីដ​ធ្ងន់ធ្ងរ​ព្រឹកនេះ សម្តេច​ហ៊ុន​ សែន ​នឹង​ចេញ​សារ​បន្ទាន់​បន្តិច​ទៀត​នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តម្រុយ​​ឆ្លង​​កូវីដ​ធ្ងន់ធ្ងរ​ព្រឹកនេះ សម្តេច​ហ៊ុន​ សែន ​នឹង​ចេញ​សារ​បន្ទាន់​បន្តិច​ទៀត​នេះ

Published

on

នៅ​ប៉ុន្មានម៉ោង​មុន​នេះ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​បង្ហើប​ពី​តម្រុយ​ការ​ឆ្លង​កូវីដ ១៩ ធ្ងន់ធ្ងរ​នៅកម្ពុជា ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​ទន្ទឹង​រង់ចាំ​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​។

នៅ​ព្រឹកមិញ​នេះ ឯកឧត្តម​ខៀវ កាញារីទ្ធ បាន​ថ្លែង​ថា៖ “ថ្ងៃនេះ មានរឿងកូវីដ១៩ ធ្ងន់​នៅ​កម្ពុជា​ហើយ ។ សូមរង់ចាំ ដំណឹងពីសុខាភិបាល”។

គិត​ត្រឹម​ម៉ោង​នេះ ក្រសួង​សុខាភិបាល​មិន​ទាន់​ចេញ​របាយការណ៍​ពី​ស្ថានភាព​កូវីដ​នៅ​ឡើយ​ទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងសារបន្ទាន់​មួយចេញពីគេហដ្ឋានរបស់សម្តេច នៅក្រុងតាខ្មៅនៅម៉ោង ៩ ព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០។

ទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោឲ្យដឹងថា ” នៅម៉ោង ៩.០០នាទីព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត”៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ8 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ8 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ8 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ10 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ10 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services