Connect with us

ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ៖ ថ្ងៃនេះ មានរឿងកូវីដ១៩ ធ្ងន់នៅកម្ពុជា

បានផុស

នៅ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានតាមរយៈបណ្តាញសង្គម​ផ្លូវកា​ររបស់​់លោកមុននេះ​បានសររសេរ​ថា “ថ្ងៃនេះ មានរឿងកូវីដ១៩ ធ្ងន់នៅកម្ពុជាហើយ ។ សូមរង់ចាំ ដំណឹងពីសុខាភិបាល “។

ទន្ទឹម​​គ្នា​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងថ្លែងសារពិសេសមួយចេញពីគេហដ្ឋានរបស់សម្តេច នៅក្រុងតាខ្មៅនៅម៉ោង ៩ ព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១។ សូមរងចាំទស្សនាការផ្សាយផ្ទាល់ពីទំព័រហ្វេសប៊ុក ផ្សាយផ្ទាល់របស់សម្តេច និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោឲ្យដឹងថា ” នៅម៉ោង ៩.០០នាទីព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត”៕

ទិដ្ឋភាពនៅ​កោះពេជ្រមុន​នេះបន្តិច!!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម