រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ជិះកង់​ពិនិត្យ​ផ្លូវជាតិ ២១ និង​ច្រាំងតាម​ព្រែកព្រំដែន​វៀតណាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ជិះកង់​ពិនិត្យ​ផ្លូវជាតិ ២១ និង​ច្រាំងតាម​ព្រែកព្រំដែន​វៀតណាម

Published

on

រដ្ឋមន្ត្រីក្រសួងសាធាណរការ​និង​ដឹក​ជញ្ជូន ឯកឧត្តម​ ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារបច្ចេកទេសក្រសួងជិះកង់ត្រួតពិនិត្យផ្លូវជាតិលេខ២១ ចាប់ពីពហុកីឡដ្ឋានស្រុកកោះធំ រហូតដល់ភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំដែនកម្ពុជា-វៀតណាម)។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក​រដ្ឋមន្រ្តី​ក៏​បានអញ្ជើញចុះពិនិត្យការងារសាងសង់ជញ្ជាំងបេតុងការពារច្រាំងព្រែក ត្រង់ចំណុចបង្គោលព្រំដែនលេខ២៤៦ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន (ព្រំប្រទល់ប្រទេសវៀតណាម) ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដើម្បីទប់ស្កាត់ និងការពារបង្គោលព្រំដែនដែលជាសំណង់ប្រវត្តិសាស្ត្រ​កុំឲ្យបាក់ចូលក្នុងព្រែក ក៏ដូចជាដើម្បីថែរក្សាការពារពីការប្រែប្រួលបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិផងដែរ។

ផ្លូវជាតិលេខ២១នេះ មានប្រវែងសរុប ៦៣,៦គីឡូម៉ែត្រ (ពីតាខ្មៅ ដល់ ជ្រៃធំ) ត្រូវ បានបើកការដ្ឋានសាងសង់ធ្វើឱ្យប្រសើរឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ និងបញ្ចប់ការសាង សង់នៅខែតុលា ឆ្នាំ២០១៧ កន្លងទៅ ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services