Connect with us

ព័ត៌មានជាតិ

នាយកដ្ឋាន​ប្រយុទ្ធ និង​ជំ​ងឺ​ឆ្លង ប្រកាស​សារ​បន្ទាន់ ដល់​អ្នកពាក់ព័ន្ធ “​ព្រឹត្តិការណ៍ ២០ កុម្ភៈ “

បានផុស

នៅ

​នាយកដ្ឋាន​ប្រយុទ្ធ និង​ជំ​ងឺ​ឆ្លង នៅ​រសៀល​នេះ បាន​ប្រកាស​សារ​បន្ទាន់​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​នឹង “​ព្រឹត្តិការណ៍​២០ កុម្ភៈ ” នៅ​ភោជនីយដ្ឋាន និង​ក្លិប អិន​ប្រាំបី​ទាំងអស់ និង​ទីតាំង​ដទៃទៀត សូមមេត្តា​រួសរាន់​ទៅពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​។

May be an image of street and road
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នានេះ នាយកដ្ឋា​នក៏​អំពាវនាវ​អ្នកពាក់ព័ន្ធ​ទាំងអស់ ​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤ ជា​កំហិត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ នៅ​រាជធានី​ភ្នំពេញ។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ១១៥​។​

​គួរបញ្ជាក់ថា នៅ​ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ប្រកាស ព្រឹត្តិការណ៍​សហគមន៍​លើក​ទី​៣​នៅ​កម្ពុជា “​ព្រឹត្តិការណ៍​សហគមន៍២០ កុម្ភៈ​”​។ គិត​ត្រឹម​ព្រឹក​នេះ ក្រសួងសុខាភិបាល បានរ​រកឃើញ​អ្នកពាក់ព័ន្ធ​៣២​មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩​។ ការរកឃើញ​មេរោគ​នេះ គឺ​នៅ​ពេល​មាន​អ្នក​សុំ​លិខិតបញ្ជាក់​សុខភាព​ដើម្បី​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស ហើយ​ក៏បាន​រក​ឃើញ​ថា ពួកគេ​មាន​ផ្ទុក​មេរោគ​កូ​វីដ​-១៩​។ សម្ដេច​តេ​ជោ មានប្រសាសន៍ថា តាម​ការស្រាវជ្រាវ​បឋម ការឆ្លង​មេរោគ​កូ​វីដ​១៩ ផ្ដើ​ច​ចេញពី ក្លឹប N8​។

​ជា​មួយ​គ្នា​នេះ អាជ្ញាធរ​បាន​ប្រកាស​បិទ​ទីតាំង​ពាក់ព័ន្ធ​មួយ​ចំនួន​ដូចជា​ក្លិប អ៊ិន​ប្រាំបី ខុន​ដូ កោះ​ពេជ្រ ជាដើម និង​កំពុង​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ទាំងអស់​។ ទាក់ទង​ទៅនឹង​ការផ្ទុះ​នៃ “​ព្រឹត្តិការណ៍​២០ កុម្ភៈ​” នេះ សម្តេច​តេ​ជោ មិនទាន់​ចេញ​បញ្ជា​បិទ​ពិធី​មង្គលការ សាលារៀន ឬ​កន្លែង​ផ្សេងទៀត ប៉ុន្តែ​សម្ដេច​សូម​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ចូលរួម​ជាមួយ​វិធានការ “៣​ការពារ ៣​កុំ​” នេះ​ឲ្យ​បាន​ល្អប្រសើរ ហើយ​បើ​ប្រជាពលរដ្ឋ​មិន​មាន​ការចាំបាច់ សូម​កុំ​ចេញពីផ្ទះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម