ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង​ផ្តាំផ្ញើ​ដល់​នាយ​អាវុធហត្ថ​ ដែល​ទើប​បំពាក់​ឋានន្តរសក្តិ​ត្រូវតែ​បន្ត​ខិតខំ​បម្រើ​រាស្ត្រ​ដោយ​ស្មោះ​ត្រង់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង​ផ្តាំផ្ញើ​ដល់​នាយ​អាវុធហត្ថ​ ដែល​ទើប​បំពាក់​ឋានន្តរសក្តិ​ត្រូវតែ​បន្ត​ខិតខំ​បម្រើ​រាស្ត្រ​ដោយ​ស្មោះ​ត្រង់

Published

on

ភ្នំពេញ ៖ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នូវ​ការ​ផ្ដាំផ្ញើ ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ទទួល​បាន​ឋានន្តរសក្តិ​ថ្មី​នា​ពេល​នេះ ត្រូវតែ ខិតខំ បន្ត អនុវត្ត ភារកិច្ច និង​បទបញ្ជា​ទាំងឡាយ​ដែល​ថ្នាក់លើ​បានដាក់ចុះ​ឲ្យ​បាន​ល្អ ប្រកបដោយ​វិន័យ​សណ្ដាប់ធ្នាប់ និង​ពង្រឹង​ការងារ​សន្តិសុខ​សង្គម​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា និង​រួមគ្នា​ទប់ស្កាត់​បង្ការ​បយង្ក្រាប​បទល្មើស គ្រប់​ប្រភេទ​បាន​កាន់តែ​ប្រសើរ​បន្ថែមទៀត ។ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែង​បែបនេះ​ខណៈ​អញ្ជើញ​ជា​អធិបតី បំពាក់​ឋានន្តរសក្តិ ជូន​ដល់ នាយទាហាន នាយទាហានរង ពលទាហាន ចំនួន​២១​នាក់ កាលពី​ថ្មីៗ​នេះ​ដោយមាន​ចូលរួម​ពី មេបញ្ជាការរង នាយរង​សេនាធិការដ្ឋាន ប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀតផង​ដែរ​។

លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ​បាន​ថ្លែង​ថា ភារកិច្ច​ចម្បង​អាវុធហត្ថ គឺ បង្ការ ការពារ និង បង្ក្រាប បទល្មើស​ដើម្បី​រក្សា​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​ទូទាំង​ប្រទេស​ជា​កត្តា​សំខាន់​បំផុត​។

លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​ក៏​បាន​ចេញ​បទបញ្ជា​ដល់​កម្លាំង​អាវុធហត្ថ​ទាំងអស់​មិន​ត្រូវ​ភ្លេច​ពី​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​កូ​វីដ​១៩ នោះ​ឲ្យ​សោះ​ ដោយ​ត្រូវតែ​អនុវត្តន៍​ដំបូង​គេ​បំផុត​គឺ ពាក់​ម៉ាស់ គម្លាត​បុគ្គល និង​គម្លាត​សង្គម​តែម្តង​រួម​នឹង​ការ​ធ្វើ​អនាម័យ​ជាប្រចាំ​ទើប​ជៀស​ផុត​ពី​ជំងឺ​កាច​សាហាវ​មួយ​នេះ​បាន។

លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ផ្ដាំផ្ញើ ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ទទួល​បាន​ឋានន្តរសក្តិ​ថ្មី​នា​ពេល​នេះ ត្រូវតែ​ខិតខំ​បន្ត អនុវត្ត ភារកិច្ច និង​បទបញ្ជា​ទាំងឡាយ​ដែល​ថ្នាក់លើ​បាន​ដាក់ចុះ​ឲ្យ​បាន​ល្អ ប្រកបដោយ​វិន័យ​សណ្ដាប់ធ្នាប់ និង​ពង្រឹង​ការងារ​សន្តិសុខ​សង្គម​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា និង​រួមគ្នា​ទប់ស្កាត់​បង្ការ​បង្ក្រាប​បទល្មើស គ្រប់​ប្រភេទ​បាន​កាន់តែ​ប្រសើរ​បន្ថែមទៀត​។​

​សូម​បញ្ជាក់​ថា​ ចំពោះ នាយទាហាន នាយទាហានរង និង​ពលទាហាន ទាំង​២១​នាក់ ដែល​ត្រូវ​បាន​បំពាក់​ឋានន្តរសក្តិ រួមមាន ថ្នាក់​វរសេនីយ៍ឯក ចំនួន​ម្នាក់ ថ្នាក់​អនុសេនីយ៍ទោ ចំនួន ០៩ នាក់ .​ថ្នាក់​នាយចំណង់ ចំនួន ០២ នាក់ .​ថ្នាក់​នាយឯក ចំនួន ០៩​នាក់ ផងដែរ​៕

ដោយ ៖ វិមាន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services