រថយន្ត និង​ម៉ូតូ​សណ្តោង​លួច​ដឹក​ជ្រូក​១៩​ក្បាល​ចេញពី​ស្រុកថៃ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចំរុះ​ឃាត់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រថយន្ត និង​ម៉ូតូ​សណ្តោង​លួច​ដឹក​ជ្រូក​១៩​ក្បាល​ចេញពី​ស្រុកថៃ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចំរុះ​ឃាត់​

Published

on

បន្ទាយមានជ័យ​ ៖ រថយន្ត​និង​ម៉ូតូ​សណ្តោង​លួច​ដឹក​ជ្រូក​១៩​ក្បាល​ចេញពី​ថៃ​តាម​ច្រករបៀង​ត្រូវ លោក តាន់​ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​សហការ​ជាមួយ​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ និង​កម្លាំងយោធា​ទំនាក់ទំនង​ព្រំដែន​ច្រក​បឹង​ត្រកួន ស្រុក​ថ្មពួក បាន​ចុះ​ស្ទាក់​ចាប់បាន​។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ករណី​ទី​១​នៅ​វេលា​ម៉ោង​១​និង​៣១​នាទី​យប់ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ២០២១ ​មាន​រថយន្ត​ម៉ាក​TOYOTA CAMARY ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ​ភ្នំពេញ​2B-1715​លួច​ដឹក​ជ្រូក​រស់​ចំនួន​៨​ក្បាល​ចេញពី​ប្រទេស​ថៃ​តាម​ច្រក​អូរ​កំបុត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះ​យក​មក​ចែកចាយ​នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់ ក្រុមការងារ​បាន​ឃាត់​នៅ​ភូមិ​ថ្មី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ចំណែក​ករណី​ទី​២ ​នៅ​វេលា​ម៉ោង​៣ និង​៦​នាទី ទៀបភ្លឺ ថ្ងៃទី​១៩ ខែ​កុ​ម្ភៈ ឆ្នាំ២០២១ ឃាត់​បាន​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​មួយ​គ្រឿង ម៉ាក​HONDA WAVE ពណ៌​ខ្មៅ​លាយ​បៃតង ដឹក​សត្វ​ជ្រូក​រស់​ចំនួន១១ក្បាល។

ម៉ូតូ​ខាងលើ​ដឹក​ជ្រូក​រស់​មកពី​ប្រទេស​ថៃ​តាម​ច្រក​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​យក​មក​ចែក​ចាយ​នៅ ខេត្តបាត់ដំបង ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​ក្រុមការងារ​បាន​ឃាត់​នៅ​ភូមិ​ស្នួល​ទ្រេត ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ វត្ថុតាង​ទាំង​២​មាន​រថយន្ត​និង​ម៉ូតូ​សណ្តោង​លួច​ដឹក​ជ្រូក​១៩​ក្បាល​នោះ​ត្រូវ​សមត្ថកិច្ច​ចំរុះ​យកមក​រក្សាទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​របស់ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕

ដោយ ៖ វ៉ាន់ ណា​ង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ35 mins ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ60 mins ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ1 hour ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ1 hour ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ2 hours ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services