Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Eaton ជ្រើសតាំង​ក្រុមហ៊ុន One Stop Solution Electric ជា​តំណាង​ចែកចាយ​ផលិតផល នៅ​កម្ពុជា

បានផុស

នៅ

​ក្រុមហ៊ុន Eaton ដែលជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក ផ្នែក​គ្រប់គ្រង​ថាមពល​អគ្គិសនី បាន​ជ្រើសតាំង ក្រុមហ៊ុន One Stop Solution Electric (OSS) ជា​ភ្នាក់ងារចែកចាយ​ស្របច្បាប់ សម្រាប់​ម៉ាក​យីហោ Moeller របស់ ក្រុមហ៊ុន Eaton នៅ កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភាពជា​ដៃគូ​នេះ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​០២ វិច្ឆិកា​នេះ ហើយនឹង​ផ្ដល់​សិទ្ធិ​សម្រាប់ ការចែក​ចាយ ផលិតផល​អគ្គិសនី​ប្រភេទ ត្រង់​ស្យុ​ង​កម្រិត​ទាប (Low Voltage) ពី​ម៉ាក​យីហោ Moeller របស់​ក្រុមហ៊ុន Eaton រួមមាន ឌីសង់ទ័រ ប្រភេទ MCB និង ឌីសង់ទ័រ​ទប់​ភ្លើង ((SPD) ដែលជា​ឧបករណ៍​សំខាន់ៗ របស់​ហេ​ដ្ឋា រចនាសម្ព័ន្ធ​គ្រប់គ្រង​ថាមពល​អគ្គិសនី​នៅតាម បណ្ដា​អាគារ​នីមួយៗ​។

​លោក Gary Ang នាយក​គ្រប់គ្រង ប្រចាំ​តំបន់​ឥណ្ឌូចិន របស់​ក្រុមហ៊ុន Eaton មានប្រសាសន៍ថា “​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​យ៉ាង​លឿន​រហ័ស​របស់​ប្រទេស​កម្ពុជា និង​កំណើន​នៃ​ការប្រើប្រាស់ ថាមពល​អគ្គិសនី ប្រសិទ្ធភាព និង​ទំនុក​ចិត្ត​ក្នុង​ការ​គ្រប់គ្រង​ថាមពល​អគ្គិសនី​នៅ កម្ពុជា​នឹង​ក្លាយជា កត្តា​សំខាន់ ដើម្បី​ធានា​ឲ្យ​បាន​កំណើន​ប្រកបដោយ​ចីរភាព​។ ដំណើរ​នៃ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​អគ្គិសនី របស់​កម្ពុជា​ គឺ​ទើបតែ​ចាប់​ផ្តើម ហើយ​យើង​រីករាយ​ដែល​បាន​ចាប់​ផ្ដើម​ភាពជា​ដៃគូ នេះ​ជាមួយ ក្រុមហ៊ុន One Stop Solution Electric (OSS) ដើម្បី​ផ្ដល់​សេវា​ជំនាញ និង​ដំណោះ ស្រាយ របស់​យើង​កាន់តែ​ទូលំទូលាយ សម្រាប់​អាជីវកម្ម​នៅ​ទូទាំង​ប្រទេស​”​។

​លោក Tan Kim San នាយក​គ្រប់គ្រង ក្រុមហ៊ុន One Stop Solution Electric (OSS) មាន ប្រសាសន៍ថា “​ភាពជា​ដៃគូ​ជាមួយ ក្រុមហ៊ុន Eaton នឹង​អនុញ្ញាត​ឲ្យ​យើង​ផ្ដើម​កិច្ច​សហ​ប្រតិបត្តិ​ការ កាន់តែ​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន និង​អាច​ណែនាំ​ផលប័ត្រ​ផលិតផល ប្រកបដោយ​ភាព​ច្នៃប្រឌិត និង សម្បូរ​បែប របស់​ពួកគេ មកដល់​ប្រទេស​កម្ពុជា តាមរយៈ​បណ្តាញ​ក្រុមការងារ​ក្នុងស្រុក​របស់​យើង ដែល​រឹងមាំ​ស្រាប់​។ ដោយ​ប្រទេស​កម្ពុជា​កំពុង​ផ្ដោត​ចក្ខុវិស័យ​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឲ្យ​ងើបឡើង​វិញ នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ ដូច្នេះ យើង​នឹង​បាន​ត្រៀមលក្ខណៈ​រួចរាល់ ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​ងើប ឡើងវិញ​នៃ​វិស័យ​សំណង់ និង​ការ​លក់រាយ​”​។​

​ការបោះ​ជំហាន​របស់​ក្រុមហ៊ុន Eaton មកកាន់​ទីផ្សារ​កម្ពុជា នា​ពេលនេះ បញ្ជាក់​ឲ្យ​ឃើញ​ពី ការប្តេជ្ញា​របស់​ខ្លួន ​ក្នុង​ការ​គាំទ្រ​ដល់​ការវិវឌ្ឍន៍​ផ្នែក​ឌីជីថល និង​កា​រផ្ដល់​ដំណោះស្រាយ​គ្រប់គ្រង ថាមពល​អគ្គិសនី​ប្រកបដោយ​និរន្តរភាព​ឲ្យ​កាន់តែ​ទូលំទូលាយ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់គ្នា​។ ភាគ ច្រើន​នៃ​ផលិតផល​ប្រភេទ តង់ស្យុង​កម្រិត​ទាប (Low Voltage) ដែល​ស្ថិត​ក្រោម​ម៉ាក​យីហោ Moeller របស់​ក្រុមហ៊ុន Eaton ទាំងអស់នេះ ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​ក្នុង​វិស័យ​សំណង់​អគារ​លំនៅឋាន អគារ​ពាណិជ្ជកម្ម និង​អគារ​ជា​ផ្សារ​លក់រាយ​ ដែល​មាន​កម្ពស់​ពី​ទាប​ទៅ មធ្យម ដែល​សុទ្ធ​សឹង​ជា​វិស័យ ដែល​មាន​ការ​រីកចម្រើន​លឿន​បំផុត​នៅ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​។​

​សេចក្ដីប្រកាស​អំពី​ភាពជា​ដៃគូ​របស់ ក្រុមហ៊ុន Eaton ជាមួយ ក្រុមហ៊ុន One Stop Solution Electric (OSS) នៅ​កម្ពុជា គឺជា​ភាពជា​ដៃគូ​ថ្មី​ជាងគេ​បំផុត​របស់​ក្រុមហ៊ុន Eaton ដែល​កំពុង​ពង្រីក បណ្ដាញ​ដៃគូ​នៅ​ក្នុង​តំបន់ ដែល​ភាពជា​ដៃគូ​ទាំង​អស់​នេះ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Eaton អាច​ទ្រទ្រង់ ដល់​តម្រូវការ​គ្រប់គ្រង និង​ការ​ចែកចាយ​ថាមពល​អគ្គិសនី ដែល​កំពុង​កើន ឡើង នៅក្នុង​វិស័យ​នានា​។ ជា​មួយ​នឹង​បទពិសោធន៍​ជាង ១០០ ឆ្នាំ ក្នុងនាម​ជា​ក្រុមហ៊ុន ពហុ​ជាតិ​លំដាប់​ពិភពលោក និង មាន វត្តមាន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តាំងពី​ទសវត្ស​ឆ្នាំ​១៩៧០ មក​ម្ល៉េះ ក្រុមហ៊ុន Eaton មាន​កិត្តិនាម ល្បីល្បាញ​ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ដំណោះស្រាយ​គ្រប់គ្រង​ថាមពល​អគ្គិសនី​៕

អត្ថបទពាណិជ្ជកម្ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម