សម្តេច​នឹង​បិទ​ការ​ជួប​ជុំគ្នា​និង​រៀប​ពិធី​មង្គលការ​ ប្រសិនបើ​ពលរដ្ឋ​មិន​អនុវត្ត​វិធានការ​៣​ការពារ​និង​៣​កុំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេច​នឹង​បិទ​ការ​ជួប​ជុំគ្នា​និង​រៀប​ពិធី​មង្គលការ​ ប្រសិនបើ​ពលរដ្ឋ​មិន​អនុវត្ត​វិធានការ​៣​ការពារ​និង​៣​កុំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន

Published

on

សម្តេច​តេ​ជោ​ហ៊ុនសែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​លើក​ឡើង​ថា ស​ម្តេច​នឹង​ចាត់វិធានការ​តឹងរ៉ឹង​ដោយ​ហាមឃាត់​ការជួប​ជុំគ្នា រៀបចំ​ពិធីមង្គលការ​និង​បុណ្យទាន​ផ្សេងៗ​ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​អនុវត្ត​វិធានការ​៣​កុំ​និង​៣​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទេនោះ​។

តាមរយៈ​ថ្លែង​សារ​ពិសេស​នៅ​ព្រឹក​នេះ​ សម្តេច​បាន​បន្ត​ថា ​«​ខ្ញុំ​មិន​ចេញ​បញ្ជា​ឲ្យ​បិទ​សាលារៀន ការជួបជុំ ពិធីបុណ្យ​និង​មង្គលការ​នានា​នោះទេ​។​ តែ​សូម​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ឲ្យ​បាន​នូវ​វិធានការ​របស់​ក្រសួង​ដូចជា​ពាក់​មាស រក្សា​គម្លាត​សុ​វត្តិភាព​១​ម៉ែត្រ​កន្លះ កុំ​នៅ​កន្លែង​ដែល​បិទ​ជិត ឧស្សាហ៍​លាងដៃ​ស្អាត ពាក់​ម៉ាស់​ដើម្បី​ការពារ​កា​រា​ឆ្លង​ជំងឺ​កូ​វីដ​១៩»​។

សម្តេច​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​វិធានការ​៣​ការពារ​និង​៣​កុំ​នេះ​ឲ្យ​បាន​ទាំងអស់គ្នា​ដើម្បី​រួមគ្នា​បញ្ឈប់​ព្រឹត្តិការណ៍​សហគមន៍​២០​កម្ភៈ​នេះ​ឲ្យ​បាន​។

ជាមួយគ្នា​នេះដែរ​ សម្តេច​បាន​ណែនាំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ​ឲ្យ​បាន​ដោយ​ធ្វើតេស្ត​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​គ្រប់ៗ​គ្នា​ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីកន្លែង​ណា​ត្រូវ​ទៅ​នៅ​កន្លែង​នោះ​វិញ​ ដើម្បី​ឲ្យ​មន្ត្រី​យក​សំណាក​និង​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ទន្ទឹម​នឹង​នេះ សម្តេច​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កំណត់​ការ​ធ្វើ​តេស្ត​២​ដង​៣​ដង​ឬ​៤​ដង​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

លើស​ពី​នេះ​ទៀត សម្តេច​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ទប់ស្កាត់​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​អ្នក​លួច​រត់គេច​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ​ហើយ​ត្រូវយក​អនុក្រឹត្យ​ស្តីពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​មក​អនុវត្ត​ចំពោះ​ជន​ណា​ដែល​គេចវេះ​និង​អ្នកសមគំនិត​ក្នុង​ការជួយ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​។

គួរ​បញ្ជាក់​ថា ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ចំនួន​៣២​ករណី​ហើយ​កំពុង​ធ្វើ​តេស្តរ​កកូ​វីដ​១៩​ជា​បន្តបន្ទាប់​ទៀត​៕

ដោយ ៖ សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services