Connect with us

ព័ត៌មានជាតិ

បណ្ឌិតសភា​ចា​រ្យ សុខ ទូច​ ៖ សុំ​ឲ្យ​បេក្ខជន​បណ្ឌិត​និង​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​ធ្វើខ្លួន​ឲ្យ​ទៅជា​ឈើខ្លឹម

បានផុស

នៅ

ភ្នំពេញ ៖ លោក​បណ្ឌិតសភា​ចា​រ្យ​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន ទទូច​សុំ​ឲ្យ​បេក្ខជន​បណ្ឌិត​និង និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ ក្លាយខ្លួនជា​ឈើខ្លឹម ដើម្បី​ឲ្យ​សង្គម​ត្រូវការ​បាន​គ្រប់​កាលៈទេសៈ​ទាំងអស់ ចង់​ធ្វើជា​សរសរ​រៀង សរសរ​ក្រឡៅ ឬ ស្នៀត​ក៏បាន​ប៉ុន្តែ​បើជា​ឈើពុក​វិញ​មានតែ​សញ្ញាបត្រ គ្មាន​គុណភាព​នោះ ទោះ​យកទៅ​ធ្វើ​អ្វី​ក៏​រលាយ​ដែរ​។

នៅក្នុង​ឱកាស​បើក​បវេសនកាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​និង ​ថ្នាក់បណ្ឌិត​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ​កា​ល​ពី​ថ្ងៃទី​២០​ ខែកុម្ភៈ ​ឆ្នាំ​២០២១​នេះ ​លោក​បណ្ឌិត​ប្រធាន​បាន​បញ្ជាក់​ថា ការ​រៀន​នៅ​រាជ​បណ្ឌិតសភា​កម្ពុ​ជាមាន​៥​ចំនុច​គឺ​ទី​១​រៀន​ដើម្បី​ភ្នែក​ភ្លឺ​ហើយ​មើលឃើញ​។ ដោយ​លោក​បណ្ឌិត​បានលើកឡើង​ថា “​បើ​យើង​អត់​អាន​អត់​រៀន គេ​និយាយ​ពី​សម័យអង្គរ យើង​ក៏​និយាយ​ជាមួយ​គេ​មិនកើត ភ្នែក​ភ្លឺ​សោះ​មើលមិនឃើញ​។ ​តែបើ​យើង​បាន​រៀន​ទោះបី​យើង​បិទ​ភ្នែក​ក៏​យើង​មើលឃើញ​ដែរ​។ តិច​ច្រឡំ​ថា រៀន​ទៅ​ក្លាយជា​អ្នកមាន អ្នកធំ​អី​នោះ​មិនមែន​ទេ។ ​ហើយ​ក៏​មាន​អ្នកមាន​ជាច្រើន តែ​មិនមែន​ជា​បណ្ឌិត ហើយ​បណ្ឌិត​ជាច្រើន​ក៏ អត់​ក្លាយជា​អ្នកមាន​ដែរ​។ តើ​ហេតុអ្វី​បានជា​យើង​រៀន​បណ្ឌិត ដោយសារតែ​បណ្ឌិត មិនអាច​ផ្ទេរ​បាន​។ ឧទាហរណ៍​ដូចជា ​លោក ​គឹម​ជុង​អ៊ុន មកពី​គឹម​ជុង​អ៊ុ​ល តែ​ដូចជា​រូបលោក​ផ្ទាល់​វិញ​បណ្ឌិត សុខ ទូច ទៅ​ផ្ទេរ បណ្ឌិត​ឲ្យ​កូន​អត់​បានទេ បើ​អា​កូន​ឯង​អត់​រៀន​នោះ​”​។

ទី​២​រៀន​ឲ្យ​ខ្ពស់​ដើម្បី​មើល​ឲ្យ​បាន​ឆ្ងាយ មានន័យថា កាលណា​រៀន​គេ​និយាយ​ពី​ពីរ៉ាមីត រៀន​កាន់តែ​ធំ​រៀង​កាន់តែ​តូចៗ​ទៅ​តែ​មុត ច្បាស់ ទៅលើ​មុខជំនាញ​របស់ខ្លួន​មិនមែន​ឲ្យ​តែ​បណ្ឌិត ចេះ​ទាំងអស់​ទេ ។​ឧទាហរណ៍​អ្នក​អង្គុយ​ខាងមុខ មើល​មិនបាន​ឆ្ងាយ​ទេ ប៉ុន្តែ​អ្នក​អង្គុយ​ខាងក្រោយ​មើល​បាន​ទាំងអស់​។ ហេតុនេះ​ហើយ ​ទើបបាន​គេ​រើស​យក​បណ្ឌិត​មក​រៀប​ចំ​ចក្ខុវិស័យ រៀបចំ​គោលនយោបាយ ផ្សេងៗ​ជា​ធាតុ​ចូល​ជូន​រដ្ឋ ឬ​ស្ថាប័ន អង្គភាព​របស់ខ្លួន​ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​៣​រៀន​ដើម្បី​ឲ្យ​ក្លាយខ្លួនជា​ឈើខ្លឹម។ ​ឈើពុក​ទោះបី​កំបិត​មុត​យ៉ាងណាក៏ដោយ​ទៅ​សម្រួច​ក៏​ឈើពុក​នោះ​មិន​ស្រួច​ដែរ។ ​ឈើខ្លឹម​ប​ញ្ញ​វ​ន្ត័ លំបាក​សម្រួច​ណាស់​ប៉ុន្តែ​បើ​ស្រួច​ហើយ​មិន​ងាយ​ទាល​ទេ យើង​ដឹង​ហើយ​ថា​ការយក​បញ្ញា​វ​ន្ត័​ទៅប្រើ​ប្រាស់​គឺជា​ការលំបាក ព្រោះ​គេ​មានគំនិត​ផ្សេង​ពី​យើង គំនិត​បញ្ញា​វ​ន្ត័​មិន​ដូចគ្នា​ទេ ។​ការដែល​មិន​ដូចគ្នានេះ គេ​ប្រើប្រាស់​ថា​ផ្កា​ចំរុះ​ពណ៌​។ ឈើពុក​គេ​ធ្វើ​បានតែ​ម្យ៉ាង​ទេ គឺ​ធ្វើជា​ចន្លុះ ។ តែបើ​ឈើខ្លឹម គេ​យកទៅ​ធ្វើ​អ្វី​ក៏បាន​ដែរ ដូចជា ឈើខ្លឹម អាច​ដើរតួ​ជា​ឈើពុក​ក៏បាន​ដែរ ប៉ុន្តែ​ឈើពុក​មិនអាច​ធ្វើជា​ឈើខ្លឹម​បានទេ ។​តេស្ត​ឈើខ្លឹម ពិបាក​ណាស់ ។​ដូច្នេះ ឈើខ្លឹម​ត្រូវការ​ចាំបាច់​នៅក្នុង​សង្គម មានការ​រីកចំរើន ពិបាក​សម្រួច តែបើ​ស្រួច​ហើយ​មុត ។​ឈើខ្លឹម​ចង់យក​ទៅធ្វើ​អ្វី​ក៏បាន ដង​ពូថៅ ដងចប រលៀប​ផ្ទះ​ក៏បាន​ព្រោះ​ខ្លឹម ប្រើប្រាស់​បាន​គ្រប់​កាលៈទេសៈ​។​ បញ្ញា​វ័ន្ត​អាច​ទៅជា​អ្នកស្រែ​ក៏បាន តែ​អ្នកស្រែ ឲ្យ​ទៅជា​បញ្ញា​វ័ន្ត​ទៅ​មិន​បានទេ បើ​មិនបាន​រៀន​។ សង្គម​មួយ​ដែល​សំបូរ​ទៅដោយ​ឈើ​ពុក សង្គម​នោះ​មិនអាច​រីកចម្រើន​បានទេ។

សង្គម​ដែល​រីកចម្រើន ​គឺ​សង្គម​ដែល​សំបូរ​ទៅ​ដោយ​ឈើខ្លឹម ។ លោក​បានធ្វើ​ការប្រៀបធៀប​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដើម្បី​ឲ្យ​ក្លា​ជា​សសរ​ទ្រូង​របស់​ប្រទេសជាតិ​ដែល​ពឹង​ផ្អែកទៅលើ​ធនធានមនុស្ស​ដែលមាន​តំលៃ​ដូចជា​ខ្លឹមឈើ​។

ទី​៤​រៀន​ដើម្បី​សម្រេច​គោលដៅ។ ​លោក​បណ្ឌិត​ថា អ្នក​ដែល​អត់​រៀន​ក៏​សំរេច​គោលដៅ​បាន​ដែរ តែ​មាន​ចំនួន​តិច​។ ​ចំណែក​អ្នករៀន​អាច​សំរេច​គោលដៅ​បាន​ពី​៥០​ទៅ​៦០​ភាគរយ​។ លោក​លើក​ឧទាហរណ៍​ពី​ដូនតា​ខ្មែរ​តាមរយៈ​ល្ខោន​រឿង​។​ ល្ខោន​គេ​ថា កូន​រាស្ត្រ​បាន​ត្រឹម អា​គាំង​ចៅ​តា ដល់​កូន​ស្តេច​ទៅ​រៀន អាយុ​បាន​១៨​ឆ្នាំ​ថ្វាយបង្គំ​តា​ឥសី ម៉េច​ទៅ វិល​មកវិញ មក​ធ្វើ​អ្វី មក​គ្រោង​រាជ្យ។

អក្សរសាស្ត្រ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​រាល់​តថៈ​ភាព​សង្គម អក្សរសិល្ប៍​បែបណា​សង្គម​បែប​ហ្នឹង​។ អញ្ចឹ​ង​សម័យមុន មុននឹង​ឲ្យ​អ្នកឯង​ធ្វើ​អ្វី គេ​ឲ្យ​ទៅ​រៀន​ពី​តា​ឥសី​សិន ហើយ តា​ឥសី​នោះ​គឺ​បណ្ឌិត​។

​ទី​៥ រៀន​ដើម្បី​បន្សល់​ស្នាដៃ​ជូន​សង្គម​និង​ផែនដី​នេះ​។ លោក​បណ្ឌិត​ថា គ្មាន​អ្នករៀន​ណាមួយ​ដែល​ចេះ​ធំធាត់​ទៅ​មិន​បន្សល់​នូវ​ស្នាដៃ​នោះ​ទេ​។​ ឧទាហរណ៍​”​បើ​ខ្ញុំ​លាចាក​លោក​នេះ​ទៅ​ខ្ញុំ​បាន​បន្សល់​នូវ​សៀវភៅ ស្នាដៃ​ជាច្រើន​។​ដូចគ្នា​ដែរ​ដូចជា​សម្តេច​សង្ឃ​ជួន​ណាត​ ដែល​លោក​បាន​សុគត​ទៅ​ហើយ តែ​ស្នាដៃ​របស់​ព្រះអង្គ​បាន​បន្សល់​នូវ​វចនានុក្រម ដែល​មាន​រហូតដល់​ស​ព្វ​ថ្ងៃនេះ​។

ជា​រួម​តើ​ហេតុអ្វី​ត្រូវ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​និង​ថ្នាក់បណ្ឌិត​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​?​លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មានប្រសាសន៍ថា ការ​រៀន​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ត្រូវ​សរសេរ សា​រណា​និង​ថ្នាក់បណ្ឌិត​ត្រូវ​សរសេរ និក្ខេបបទ​។​

លោក​បណ្ឌិត​បាន​បញ្ជាក់​ថា ការ​តម្រូវ​ឲ្យ​មានការ​សរសេរ សា​រណា​និង​និក្ខេបបទ​នេះ​សំខាន់​ទី​១​សម្រាប់​ទុក​តម្កល់​នៅក្នុង​បណ្ណាល័យ សម្រាប់​អ្នក​សិក្សា​បន្ត​អាច​ធ្វើ​ការស្រាវជ្រាវ​ជា​ភាសា​ខ្មែរ​បាន។ ​ម្យ៉ាងទៀត កុំ​និទានរឿង​ដើម្បី​ឲ្យ​ក្មេងៗ​ឈ្លោះ​គ្នា​។ យើង​មាន​ទឡ្ហីករណ៍​សំខាន់ៗ​ជា​អំណះអំណាង​។​រៀន​កាន់តែ​ខ្ពស់​អ្វី​ដែល​យើង​យក​ជា​ទឡ្ហីករណ៍​គឺជា​ឯកសារយោង មិនមែន​ចេះតែ​ថា​តាមៗ​គ្នា​នោះទេ​៕

ដោយ ៖ វ​ត្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម