ព័ត៌មានជាតិ
បើកការណូតមកពីធ្វើបុណ្យជាប់ហ្គែរបុកច្រាំងស្លាប់និងរបួសច្រើននាក់
មនុស្សម្នាក់បានស្លាប់និង៥នាក់ទៀតរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកដោយមានកាណូតមួយគ្រឿងកំពុងបើកបរក្នុងទន្លេជាប់ហ្គែរបុកច្រាំងឡើងគោកពេលត្រឡប់មកពីធ្វើបុណ្យវិញ។
ហេតុការណ៍ខាងលើនេះបានកើតឡើងវេលាម៉ោង១៣និង៣០ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចក្បាលកោះត្រែងព្រែកកាត់ ក្នុងស្រុកកំពង់លែងឆ្លង ទៅខេត្តកំពង់ឆ្នាំង ។
លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង បានឲ្យដឹងតាមថា ជនរងគ្រោះបានបើកកាណូតត្រឡប់មកពីធ្វើបុណ្យវិញ តែដោយកាណូតជាប់ខ្សែហ្គែរ ធ្វើឲ្យអ្នកបើកមានភាពស្លន់ស្លោរេចង្កូតទៅបុកច្រាំងបណ្តាលឲ្យបាក់ដាច់២កំណាត់ ។
អធិការនគរបាលស្រុកកំពង់លែងបានឲ្យដឹងទៀតថា អ្នកបើកបរកាណូតដែលជាម្ចាស់កាណូតខាងលើមាន ឈ្មោះ ភឿង សុភាព ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិក្រងផ្តិល ឃុំប្រឡាយមាស បានបើកបាឡាស្មាច់ ០១គ្រឿងដែលមានប្រវែង៧,៧០ម៉ែត្រ ក្នុងទិសដៅពីឃុំប្រឡាយមាស ទៅកំពង់ ឆ្នាំង ដោយមានអ្នករួមដំណើរចំនួន០៦នាក់
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ក្រោយពេលកើតហេតុជនរងគ្រោះដែលបានស្លាប់ ត្រូវបានក្រុមគ្រួ សារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកអ្នករងរបួសបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕
អត្ថបទ ៖ ឈៀង ថារិទ្ធ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត