Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌច្បារអំពៅ ណែនាំចៅសង្កាត់ទាំង៨ចុះផ្សព្វផ្សាយឱ្យពលរដ្ឋបង្ការជំងឺកូវិដ-១៩

បានផុស

នៅ

ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភះនេះ លោកបានណែនាំដល់លោកចៅសង្កាត់ទាំង៨ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ឱ្យដឹកនាំមេភូមិ ដោយមានការចូលរួមពីសមត្ថកិច្ចចម្រុះចុះផ្សព្វផ្សាយតាមខ្នងផ្ទះព្រមទាំងនាំយកម៉ាស់ អាល់កុល ជែល ចែកជូនប្រជាពលរដ្ឋដើម្បីប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចេង មុនីរ៉ា បាបបន្ថែមថា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ចូលដល់សហគមន៍ គឺតម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវការពារ និងសំអាតកាយឱ្យបានល្អ នោះទើបមេរោគចង្រៃនេះមិនឆ្លងចូលក្នុងខ្លួនយើងបាន។

លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឱ្យដឹងថា ថ្ងៃនេះលោកបានទទួលប្រសាសន៍ណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅឱ្យដឹកនាំកម្លាំងចុះធ្វើការផ្សព្វផ្សាយលិខិតលេខ ២២៣ សខល ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០របស់ក្រសួងសុខាភិបាលស្តីពីវិធានការណ៍ទប់ស្កាត់ជំងឺកូវិដ-១៩ កុំឲ្យឆ្លងរាលដាលដល់សហគមន៍។

លោកចៅសង្កាត់បន្តថា ការចុះផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋតាមគ្រប់រូបភាពក្នុងនោះក៏តម្រូវឱ្យមេភូមិ មេក្រុមទាំងអស់ត្រូវចូលរួមដោយខានមិនបាន។

ចំណែកលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ បានឲ្យដឹងដែរថា លោក និងលោក លោកស្រីចៅរងសង្កាត់ទាំងអស់បានចុះផ្សព្វផ្សាយតាមខ្នងផ្ទះដើម្បីសុំឱ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់ជំងឺកូវិដ-១៩ នេះកុំឱ្យឆ្លងដល់សហគមន៍។ ក្នុងនោះត្រូវកុំភ្លេចពីការពាក់ម៉ាស់ និងប្រើប្រាស់សាប៊ូ ឬអាល់កុល ជែល សម្រាប់លាងដៃឲ្យបានគ្រប់ៗគ្នា។

ទាក់ទិនទៅនឹងយុទ្ធនា ចុះផ្សព្វផ្សាយស្តីពីការទប់ស្កាត់ជំងឺកូវិដ-១៩ឆ្លងដល់សហគមន៍នេះ អាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយដោយសំឡេងមេក្រូចល័តតាមខ្នងផ្ទះប្រជាពលរដ្ឋឱ្យយល់ដឹងពីការទប់ស្កាត់ជំងឺកូវិដ-១៩ឆ្លងចូលដល់សហគមន៍៕

អត្ថបទ៖ នរា

សូមអានព័ត៌មានពាក់ព័ន្ធ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាស ព្រឹត្តិការណ៍សហគមន៍លើក​ទី៣​នៅកម្ពុជា“ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ”​

ក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងកូវីដ១៩ ថ្មី១៧ករណីបន្ថែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម