ច្រកចូលកោះពេជ្រមួយទៀតទើបបើកឱ្យចរាចរណ៍ឡើងវិញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ច្រកចូលកោះពេជ្រមួយទៀតទើបបើកឱ្យចរាចរណ៍ឡើងវិញ

Published

on

បន្ទាប់ពីបិទចរាចរណ៍ពីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ នេះមក រដ្ឋបាលសាលារាជធានីភ្នំពេញ បានបើកឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍លើស្ពានឥន្ទធនូដើម្បីចេញចូលទីក្រុងកោះពេជ្រឡើងវិញ។

រូបភាព ស្ពានឥន្ទធនូ នាព្រឺកថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១

លោក ថេង សុថុន អភិបាល ខណ្ឌចំការមន បានប្រាប់ កម្ពុជាថ្មី នៅយប់នេះថា ការបើកច្រកស្ពានឥន្ទធនូនេះ តាមបទបញ្ជាពីអភិបាលរាជធានីភ្នំពេញ។

លោក ថេង សុថុន ផ្ញើសារតាម Telegram ថា៖ “ចុងក្រោយនេះដោយមានបទបញ្ជាថ្មីពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតអោយបើកចរាចរណ៍ផ្លូវលើស្ពានឥន្ធធនូវិញហើយ នៅតែស្ពានហង្សទេដែលនៅបិទដដែល”។

គួរបញ្ជាក់ថា បន្ទាប់ពីរកឃើញ អ្នកស្នាក់នៅខុនដូមួយដែលស្ថិតនៅ ទីក្រុងកោះពេជ្រ វិជ្ជមានវីរុសកូវីដ១៩ នោះ ធ្វើឱ្យអាជ្ញាធរបិទគ្រប់ច្រកចេញចូលទាំង៣ទីក្រុងកោះពេជ្រទាំងយប់ គឺទុកតែច្រកតាមស្ពាននាគភ្លោះប៉ុណ្ណោះជូនសាធារណជនចេញចូលកោះពេជ្របាន។

គួររំលឹកថា កាលពីព្រឹកថ្ងៃសៅរ៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសការឆ្លងកូវីដ-១៩ចូលសហគមន៍លើកទី៣នៅកម្ពុជា ដែលហៅថា “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ឈានទៅដល់បិទទីតាំងពាក់ព័ន្ធមួយចំនួនដូចជា ទីក្រុងកោះពេជ្រ និង ក្លឹប N8 នៅរាជធានីភ្នំពេញ និងភោជនីយដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាដើម។

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ កុម្ភៈ កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ពាក់ព័ន្ធ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ចំនួន៤៣នាក់ហើយ ដែលភាគច្រើនជាជនជាតិចិន៕

អត្ថបទៈ ច័ន្ទ វីរៈ

សូមអានអត្ថបទពាក់ព័ន្ធ៖ សង្ស័យបុគ្គលិកភោជនីយដ្ឋាន នៅក្រុងតាខ្មៅ ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ

សម្ដេចតេជោ ហ៊ុន សែន ប្រកាស ព្រឹត្តិការណ៍សហគមន៍លើក​ទី៣​នៅកម្ពុជា “ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ”​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services