ម៉ាស​ក្រណាត់​ជាង​២៥​ម៉ឺន ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ​និង​ផ្សារ​ទាំង​២៥​ ដើម្បី​បង្ការ​ទប់​ស្កាត់​​ជំងឺ​កូវីដ-១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ម៉ាស​ក្រណាត់​ជាង​២៥​ម៉ឺន ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ​និង​ផ្សារ​ទាំង​២៥​ ដើម្បី​បង្ការ​ទប់​ស្កាត់​​ជំងឺ​កូវីដ-១៩

Published

on

​ម៉ាស​ក្រណាត់​ចំនួន​ជាង​២៥ម៉ឺន​ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​លោក​ ឃួង​ ស្រេង​អភិបាល​នៃ​គណៈអភិបាលរាជធានីភ្នំពេញ ​ប្រគល់​ជូន​ទៅ​ឲ្យ​អាជ្ញាធរខណ្ឌទាំង១៤ និង​ផ្សារ​ទាំង​២៥​ ដើម្បី​បន្ត​ចែក​ជូន​ទៅ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ​ក្នុង​ការ​បង្ការ​ និង​ទប់​ស្កាត់​ជំងឺ​កូវីដ​-១៩​ ខណៈ​ដែរ​ជំងឺ​នេះ​បាន​រីករាល​ដាល​ចូល​សហគមន៍​ជា​ថ្មី​ម្ដង​ទៀត ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០​កុម្ភៈ​។

ពិធី​ប្រគល់​ និង​ទទួល​ខាង​លើ​នេះ​បាន​ធ្វើ​ឡើង​នា​ល្ងាច​ថ្ងៃ​ទី​ ២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ នៅ​សាលា​រាជធានី​ភ្នំពេញ​ ក្រោម​វត្តមាន​លោក​ ឃួង ស្រេង​ អភិបាល​នៃ​គណៈអភិបាលរាជធានីភ្នំពេញ។​

លោក​ ឃួង ស្រេង​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ​ម៉ាស​ទាំង​អស់​នេះ​ គឺ​ជា​អំណោយ​របស់​សម្ដេចតេ​ជោ ហ៊ុន សែន ដោយ​សម្ដេច​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ ដើម្បី​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ ក្នុង​ការ​បង្ការ​ និង​ទប់​ស្កាត់​ជំងឺ-១៩ ។​

លោក​អភិបាល​រាជ​ធានី​ភ្នំពេញ​ បាន​ណែ​នាំ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​ផ្សារ​ទាំង​២៥​ត្រូវ​បន្ត​យុទ្ធនាការ​នៃ​ការ​ចែក​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ ​ដើម្បី​ចូល​រួម​ការពារ​ក៏​ដូច​ជា​ទប់​ស្កាត់​ជំងឺកូវី-១៩​នេះ​ទាំង​អស់​គ្នា​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ម៉ាក់​ទាំង​ជាង​២៥​ម៉ឺន​ម៉ាស​​នេះ​ត្រូវ​ផ្ដល់​ជូន​ទៅ​ខណ្ឌ​ទាំង​១៤​ ដោយ​ក្នុង​១​ខណ្ឌ​ៗ​ទទួល​បាន​១ម៉ឺន​ម៉ាស ​និង​២៥​ផ្សារ​ក្នុង​១​ផ្សារ​​ទទួល​បាន​៤៥០​០​ម៉ាស​៕​

ស្រីរ័ត្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services