Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញប្រកាសសមាសភាពក្រុមការងារផែនការហិរញ្ញវត្ថុ លើការគ្រប់គ្រងលូទឹកកខ្វក់

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាល នាព្រឹកថ្ងៃទី២២ កុម្ភះនេះ បានបើកកិច្ចប្រជុំមួយ ដើម្បីប្រកាសសមាសភាពក្រុមការងារផែនការហិរញ្ញវត្ថុលើការគ្រប់គ្រងលូទឹកកខ្វក់នៅរាជធានីភ្នំពេញ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំសំរាប់ការងារគ្រប់គ្រង ជួសជុល និងថែទាំគំរោងអភិវឌ្ឍន៍ប្រពន្ធ័បង្ហូរទឹកកខ្វក់ក្នុងរាធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមាន លោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ, តំណាងអង្គការ JICA ជប៉ុន និងមន្ត្រីជំនាញពាក់ពន្ធ័មួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។
​ក្រុមការងារនេះមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្វើជាប្រធាន, លោក កើត ឆែ អភិបាលរងរាជធានី, លោកកែ ពន្លក នាយករងរដ្ឋបាល ជាអនុប្រធាន និងមានសមាជិកចំនួន៨រូបទៀតផងដែរ។
ក្រុមការងារនេះមានតួនាទី និងភារកិច្ចរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំសំរាប់ការងារគ្រប់គ្រង ជួសជុល និងថែទាំគំរោងអភិវឌ្ឍន៍ប្រពន្ធ័បង្ហូរទឹក កខ្វក់ក្នុងរាធានីភ្នំពេញ។ រៀបចំសុំបញ្ចូលគំរោងចំណាយ លើប្រត្តិការជួសជុល និងថែទាំទៅក្នុងផែនការយុទ្ធសាស្ត្រថវិកាផែនការវិនិយោគ៣ឆ្នាំរំកិល និងផែនការប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាបាននូវស្ថិរភាពនៃការអនុវត្តគំរោង។

រៀបចំអនុវត្តគំរោងចំណាយឱ្យបានស្របតាមនិតិវិធីហិរញ្ញវត្ថុជាធរមាន។ ធ្វើការត្រួតពិនិត្យគុណភាព និងភាពគ្រប់ជ្រុងជ្រោយនៃប្រត្តិបត្តិការក្នុងការអនុវត្តគំរោង, បំពេញភារកិច្ច សម្របសម្រួលការងារពាក់ពន្ធ័ផ្សេងៗទៀត តាមការអង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាបន័ពាក់ពន្ធ័៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម