Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ឆ្លងជំងឺកូវីដ១៩ ខណៈ៦៥០នាក់កំពុងធ្វើចត្តា​ឡីស័កក្នុងខេត្តកណ្តាល

បានផុស

នៅ

នៅខេត្តកណ្តាល មានករណីវិជ្ជមាននៅលើខ្លួនបុរសម្នាក់ ដែលធ្វើការនៅក្លឹបកម្សាន្ត N8 ដែលមានជាប់ពាក់ព័ន្ធនិងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នឹងបានធ្វើចត្តាឡីស័កមនុស្ស ៦៥០ នាក់។

លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តកណ្ដាល» នៅព្រឹកថ្ងៃច័ន្ទទី ២២ ខែកុម្ភៈនេះថា ខេត្តកណ្តាលមានមណ្ឌលចត្តាឡីស័ក ១៨ កន្លែង ដែលមានកម្រិត១ មាន១២កន្លែង កម្រិត២ មាន ៦ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រាប់ថា”បច្ចុប្បន្នមានមនុស្សទៅធ្វើចត្តាឡីស័កនៅពញ្ញាឮ មាន១នាក់នៅមន្ទីរពេទ្យបង្អែកស្រុក ,នៅមណ្ឌល​ចត្តាឡីស័កកណ្តាលស្ទឹង១នាក់នៅមន្ទីរពេទ្យបង្អែកស្រុក,នៅខ្សាច់កណ្តាលមានចំនួន ១១ នាក់នៅមន្ទីរពេទ្យបង្អែកនិង នៅតាមផ្ទះចំនួន ៣១៧ នាក់ ,នៅស្រុកល្វាឯមមាន២១ នៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យពាមឧកញ្ញាអ៊ុង និង ១៨៣ នាក់នៅតាមផ្ទះ ,នៅស្រុកកៀនស្វាយមានចំនួន ២៨ នាក់នៅមណ្ឌលចត្តាឡីស័កក្នុងសាលាបឋមសិក្សាគគីរ និង នៅក្រុងតាខ្មៅមាន៧៧ នាក់កំពុងធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រែកតាពៅ”។

​ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣៥ករណីថ្មីដោយក្នុងនោះមាន៣១នាក់ជាអ្នកឆ្លងក្នុងសហគមន៍ ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហ​គមន៍​២០កុម្ភៈកើនដល់៧៦នាក់។​

គិតត្រឹមព្រឹកថ្ងៃទី២២ខែកុម្ភៈនេះកម្ពុជារកឃើញអ្នកមានកូវីដ១៩ចំនួន៥៦៨នាក់ដែលក្នុងនោះ​​ព្យាបាល​ជា​សះស្បើយ៤៧៥នាក់និងកំពុងសម្រាកព្យាបាលមាន៨៣នាក់៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៤ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៦ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១៦ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

Sokha Hotels

ព័ត៌មានពេញនិយម